ម៉ាឡេស៊ី​ជំរុញ ASEAN ឲ្យ​ត្រួតពិនិត្យ​ផែនការ​សន្តិភាព​ឡើងវិញ​លើ​វិបត្តិ​សហភាព​មី​យ៉ាន់​ម៉ា

2022/09/20 07:34:46 pm        503

​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមាគម​អាស៊ី​-​អាគ្នេយ៍​ត្រូវតែ​សម្រេចចិត្តថា​ តើ​ពួកគេ​ត្រូវ​បោះជំហាន​ទៅមុខ​ជាមួយ​ផែនការ​សន្តិភាព ​៥​ចំណុច​ដែល​បរាជ័យ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា ឬត្រូវ​សម្រេច​ថា តើ​ត្រូវធ្វើ​បែបណា​បន្ទាប់​ទៀត មុនពេល​បណ្ដា​មេដឹកនាំ​របស់ខ្លួន​ជួបគ្នា​នៅ​ខែវិច្ឆិកា​។​

​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ ​ចាប់​តាំង​ពី​ទាហាន​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​មេដឹកនាំ​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​ឆ្នាំមុន ដោយ​បាន​ឃុំខ្លួន​រូបលោក​ស្រី និង​មន្ត្រី​ដទៃ​ទៀត ព្រមទាំង​បើក​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​ការ​តវ៉ា និង​ក្រុម​ប្រឆាំង​។​ ​សមាគម​អាស៊ី-​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN ដែល​សហភាព​មី​យ៉ាន់​ម៉ា​ជា​សមាជិក​មួយ​ដែរ​នោះ បាន​កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​សន្តិភាព​ជូន​ប្រទេស​មួយ​នេះ​។​ ​លោក Abdullah បាន​និយាយ​ថា នៅ​ចន្លោះ​ពេលនេះ និង​កិច្ចប្រជុំ​កំពូល ASEAN នៅ​ក្នុង​ខែ​វិច្ឆិកា ASEAN ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​ថា ​តើ​ចំណុចរួម​ ឬ​កុងសង់ស៊ីស​ទាំង​ ៥​ចំណុច​នោះ​នៅតែ​ជាប់​ពាក់ព័ន្ធ​គ្នា​ទៀត ​ឬ​យ៉ាងណា ហើយ​ថា​ តើ​វា​គួរតែ​ត្រូវ​បាន​ជំនួស​ដោយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ ឬ​យ៉ាងណា។

​នៅ​ពេល​មាន​ជំនួប​នៅ​ខែ​វិច្ឆិកា​ខាងមុខ យើង​ត្រូវតែ​សួរ​សំណួរ​លំបាក ហើយ​យើង​ត្រូវតែ​ឆ្លើយ​អំឡុង​ពេលនោះ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ នៃ​បណ្ដា​មេដឹកនាំ​ពិភពលោក​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិនៅក្នុង​ទីក្រុង New York រដ្ឋមន្ត្រីការបរទេស​រូបនេះក៏បាន​និយាយ​ផងដែរ​ថា លោក​សង្ឃឹមថា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាំង​ ១៥ប្រទេសនឹងមិន​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការជួយ​ប្រជាជនសហ​ភាព​មី​យ៉ាន់​ម៉ា​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm