សមត្ថកិច្ចបង្កើនសន្តិសុខសណ្តាប់ធ្នាប់តាមវត្តអារ៉ាម អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/20 07:56:50 pm        612

ភ្នំពេញ៖ នៅតាមបណ្តាទីវត្តអារ៉ាមនៅរាជធានីភ្នំពេញ សំគាល់ឃើញថា សមត្ថកិច្ច បានបង្កើន​កិច្ចសហការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ប្រគេន ជូនព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ធ្វើពិធី​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ។

បើតាមក្រុមសមត្ថកិច្ចប្រចាំការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅវត្តលង្ការ ​និងវត្តឧណ្ណលោម រាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកញ្ញានេះថា ដោយមាន​អនុញ្ញាត​ពី​អភិបាលខ័ណ្ឌ អធិការនគរបាល ​និងព្រះចៅអធិការវត្ត ​រហូតមកដល់ពេលនេះ តាមវត្តនីមួយៗ គឺបានរៀបចំកម្លាំងបីប្រភេទរួមមាន៖ កងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងប្រជាការពារ បានដាក់វេនប្រចាំការចាំការពារសន្តិភាពសណ្តាប់ធ្នាប់នៅក្នុងវត្តឲ្យប្រជាពុទ្ធបរិស័ទធ្វើបុណ្យ​កាន់បិណ្ឌភ្ជុំ ក្នុងអារម្មណ៍សភាព​ស្ងប់អារម្មណ៍។

ក្រុមសមត្ថកិច្ចបន្ថែមថា ​ការរៀបចំសន្តិសុខ ​សណ្តាប់ធ្នាប់តាមទីវត្តអារ៉ាម នឹងត្រូវបង្កើនការពារ​កាន់តែខ្លាំងថែមទៀត ​នៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ​ឈានចូលមកដល់ ដែលនឹង​មាន​ប្រជាពុទ្ធបរិស័ទជាច្រើនកុះករអញ្ជើញមកវត្ត។

ប្រជាពុទ្ធបរិស័ទ លើកឡើងថា កងកម្លាំងច្រើនឈរចាំការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ដែលធ្វើឲ្យគេមាសភាពស្ងប់អារម្មណ៍មិនព្រួយពីការបាត់របស់របរនានា។

ឧត្តមសេនីយឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានថ្លែងថា ក្នុងរយៈពេលដប់ថ្ងៃបុណ្យកាន់បិណ្ឌកន្លងមកនេះ ​តាមវត្តអារ៉ាមនៅរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត មិនទាន់មានរបាយការណ៍បង្ហាញ​ពីអំពើ​អសកម្មណាធំដុំកើត​ឡើងនៅ​តាមវត្តអារ៉ាមនោះទេ ប៉ុន្តែទោះយ៉ាងណា ​ឯកឧត្តម ក៏បានស្នើបណ្តាប្រជាពុទ្ធបរិស័ទ ពេល​អញ្ជើញទៅវត្តឬទៅតាមទីសាធារណៈនានា ​ត្រូវគោរពច្បាប់ចរាចរណ៍ និងថែរក្សាការពារ​ទ្រព្យសម្បត្តិរបស់ឲ្យចៀសវាងការបាត់បង់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm