មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីនជំរុញលើកទឹកចិត្តដល់ស្ត្រីក្នុងវិស័យមីនត្រូវជម្នះភាពភ័យខ្លាច

2022/09/20 08:19:31 pm        464

ភ្នំពេញ៖ ជាថ្មីម្តងទៀតឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជំរុញទឹកចិត្ត​ដល់​ស្រ្តីបំរើការងារក្នុងវិស័យមីន​ ត្រូវជំនះភាពភ័យខ្លាច និងផ្លាស់ប្តូរផ្នត់គំនិតឲ្យកាន់តែមាន​ភាព​រឹងមាំ។

ការជំរុញនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តម ទេសរដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី១៩ខែកញ្ញាម្សិលមិញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងការកែសម្រួល​គោល​ការណ៍ណែនាំ ស្តីពីការ​បញ្ជ្រាប​យេនឌ័រក្នុងវិស័យសកម្មភាពមីន ដែលបានប្រព្រឹត្តិទៅនៅ​សណ្ឋាគារ Sunway រាជធានីភ្នំពេញ។

ឯកឧត្តម លី ធុជ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយក្នុង​ការ​លើកកម្ពស់​សមភាពយេនឌ័រ ​ការពារសិទ្ធិស្រ្តី និងផ្តល់តួនាទីឲ្យស្រ្តីឲ្យមានការចូលរួមគ្រប់​សកម្មភាព​សង្គម និងនយោបាយ។ បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការចូលរួម​ច្រើនពីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានស្រ្តីប្រមាណ៥០ភាគរយ ​ជាអ្នកដោះមីន ក្នុងការ​ធានាសុខសុវត្ថិភាព និងផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មូលហេតុដែលវិស័យសកម្មភាពមីន ​មានមុខមាត់ជាស្រ្តី គឺដោយសារសហគមន៍ដែលងាយរង​គ្រោះ ​មានផលប៉ះពាល់ និងមានហានិភ័យខ្ពស់ដោយសារមីន​ ភាគច្រើនគឺជាស្ត្រី ដូចអ្វីដែល​យើងបានឃើញថា អ្នកទទួលផលប្រយោជន៍ពីការងារបោសសម្អាតមីន ប្រមាណជា៥០ភាគ រយ ជាស្ត្រីផងដែរ។ ដើម្បីឲ្យស្រ្តីរួចចាកផុតពីការព្រួយបារម្ភ ការភ័យខ្លាច ​និងផ្លាស់ប្តូរផ្នត់គំនិតឲ្យកាន់​តែ​មាន​ភាពរឹងមាំ​ និងក្លាហានលោកទេសរដ្ឋមន្រ្តី ​បានណែនាំនូវគោលការណ៍ ៧ចំណុច​សម្រាប់​ការចូលរួមរបស់ស្រ្តី៖ ១/.ត្រូវធ្វើអ្វីឱ្យល្អបំផុតដែលអាចធ្វើបាន ២/. អនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេមើលឃើញ ៣/.ទៅមុខកាន់តែឆ្ងាយ កុំភ័យខ្លាច បញ្ចេញវាចេញឱ្យអស់ និងកុំទុកអ្វីចោល ៤/.នេះគឺជាខ្លួនឯង ៥/.នេះគឺជាកន្លែងដែលខ្លួនឯងមក ៦/. នេះគឺជាកំហុសឆ្គងរបស់ខ្លួនឯង និង ៧/.នេះគឺជាអ្វីដែលមានន័យថាជាកម្មសិទ្ធិរបស់អ្នក។

គោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន គឺជាឧបករណ៍ជំនួយ​សម្រាប់​ការអនុវត្តការបញ្ជ្រាបយេនឌ័រនៅក្នុងសសរស្តម្ភសំខាន់ៗ​នៃសកម្មភាពមីន ដូចជាការ​ស្រាវជ្រាវ​និងបោសសម្អាតមីន/ស.ផ.ស. ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ កិច្ច​សង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ​និងការស្វែងរកការគាំទ្រមតិ។

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm