La Liga ថ្កោលទោស​រឿង​រើសអើង​លើ Vinicius Jr. អំឡុង​ការប្រកួត​នៅ​ទឹកដី Atletico Madrid

2022/09/20 09:40:06 pm        179

​បាល់ទាត់៖ ​ក្របខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​ថ្កោលទោស​ចំពោះ​ការរើសអើង​ទៅលើ​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​របស់ Real Madrid, Vinicius Junior អំឡុង​ការប្រកួត​នៅ​ទឹកដី Atletico Madrid ចុង​សប្តាហ៍​កន្លងទៅ​។ ​​Real Madrid បាន​យកឈ្នះ​នៅ​ទឹកដី Atletico Madrid ២-១ ខណៈ​ដែលមាន​អ្នកគាំទ្រ​មួយចំនួន​បាន​ច្រៀង​ចម្រៀង​ ដែលមាន​អត្ថន័យ​រើសអើង​អំឡុង​ការ​ដើរចូល​ទីលាន​។​

​ការលេចឡើង​សកម្មភាព​រើសអើង​នេះដែរ បន្ទាប់ពី Vinicius Junior បាន​និយាយ​ពាក្យ​ថា សេចក្តីសុខ​របស់​កីឡាករ​ស្បែក​ខ្មៅ​ប្រេ​ស៊ី​ល​នៅ​អឺរ៉ុប​។ ​មិន​ត្រឹមតែ​ចម្រៀង​រើសអើង​ទេ គេ​ឃើញ​មាន​អ្នកគាំទ្រ​កាន់​រូប​ស្វា​ពាក់អាវ Real Madrid ទៀតផង​។ ​La Liga បាន​ហៅ​ទង្វើ​បែបនេះ​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន ខណៈ​ស្ថាប័ន​បាល់ទាត់​កំពុងធ្វើការ​ជាមួយ​ភាគី​ក្លិប​ម្ចាស់ផ្ទះ​ដើម្បី​វែកមុខ​មនុស្ស​អគតិ​ទាំងនោះ​។

​​កីឡាករ​វ័យ ២២ឆ្នាំ Vinicius Junior ធ្លាប់បាន​ស៊ុត​បញ្ចូល​ទីហើយអបអរ​គ្រាប់​បាល់​របស់ខ្លួន ​ដោយ​ការ​រាំ​ឆ្លើយតប​នឹង​ការរិះគន់មិន​ពេញ​ចិត្តនឹង​ការ​រាំ​របស់គេ​។ ​ចំណែក​ការប្រកួត​នៅ​ទឹកដី Atletico Madrid មិត្ត​រួម​ក្រុម Rodrygo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ក៏បាន​អបអរ​គ្រាប់​បាល់​ដោយ​រាំ​ដូចនឹង Vinicius Junior ដែរ​ដើម្បី​គាំទ្រ​មិត្ត​រួម​ក្រុម​។ ​តាមរយៈ​ការរើសអើង​នេះ តារាបាល់ទាត់​ប្រេ​ស៊ី​ល​មួយចំនួន​បាន​បង្ហោះ​សា​រ លើ​បណ្តាញ​សង្គម​ក្នុង​អត្ថន័យ​គាំទ្រ Vinicius Junior មានដូចជា Pele និង Neymar ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm