យន្តការ​បរ​ធន​បាល​កិច្ច កំពុង​ជំរុញ​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នកវិនិយោគ​

2022/09/21 12:03:54 am        485

​ភ្នំពេញ​៖ ការ​បង្កើត​និយ័ត​ករបរ​ធន​បាល​កិច្ច គឺ​ចំពេល​វេលា និង​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្កើន​ទំនុក​ចិត្ត​កាន់​ខ្លាំង​ដល់​អ្នកវិនិយោគ និង​ស្រូប​យក​វិនិយោគិន​បរទេស​ថ្មីៗ​បន្ថែម ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ ខណៈ​បរ​ធន​ប​បាល​កិច្ច ជា​អាជ្ញាធរ​ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់ និង​ធានា​ដល់​ហា​នី​យ​ភ័យ​សម្រាប់​ការគ្រប់គ្រង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​។​

​ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ លើកឡើង​នៅក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​និយ័ត​ករប​រធន​បាល​កិច្ច និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) នៅ​ថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​ថា វិស័យ​បរ​ធន​បាល​កិច្ច គឺជា​វិស័យ​មួយ​មាន​វិសាលភាព​ធំ​ទូលំទូលាយ ដោយ​មិន​ត្រឹមតែ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ប៉ុណ្ណោះ​ទេ គឺ​វា​បាន​គ្រប់​ដណ្តប់​ដល់​វិស័យ​ផ្សេងៗ​ទៀត​នៅក្នុង​សេដ្ឋកិច្ច និង​សង្គម​ដូចជា វិស័យ​មូល​ប​ត្រ វិស័យ​ធានារ៉ាប់រង និង​វិស័យ​អចលន​ព្យ​ជាដើម​។​

​​​ឯកឧត្តម បន្តថា ដូច្នេះ​តាមរយៈ​ នៃ​ការបង្កើត​និយ័ត​ករបរ​ធន​បាល​កិច្ច ក៏ដូចជា​ការដាក់​ឲ្យ​ដំណើរ​នូវ​ប្រតិបត្តិការ​បរ​ធ​ន​បាល​កិច្ច​របស់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ចំពេល​តែម្តង ដើម្បី​ឆ្លើយតប​ទៅ​និង​ការអភិវឌ្ឍន៍​នៅក្នុង​សេដ្ឋកិច្ចសង្គម ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ ស្របតាម​និន្នាការ​ទីផ្សារ ជាពិសេស​ការទាក់ទាញ​វិនិយោគិន​បរទេស ដែល​ពួកគេ​ត្រូវការ ខណៈដែល​នៅពេល​ខ្លះ​វិនិយោគិន​បរទេស​មិនអាច​ធ្វើការ​វិនិយោគ​ដោយផ្ទាល់​បាន ដោយ​បញ្ហា​សារ​បាំង​ព័ត៌មាន លក្ខណៈ​បទពិសោធន៍ ក្នុងការ​ស្វែងរក​ស្ថានភាព​ទីផ្សារ​ជាក់ច្បាស់​ណាមួយ ដែលជា​កត្តា​ធ្វើ​ឲ្យ​ពួគគេ​មានការ​រអា​។ ប៉ុន្តែ​នៅពេល​កម្ពុជា​បាន​អនុវត្ត​នូវ​យន្ត​នេះ យើង​រំពឹងថា កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​កាន់តែច្រើន និង​បាន​សម្រេចចិត្ត​យក​កម្ពុជា ជា​គោលដៅ​វិនិយោគ ជាពិសេស​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ខណៈ​បរ​ធន​ប​បាល​កិច្ច ជា​អាជ្ញា​ធរមាន​សិទ្ធ មាន​អាជ្ញា​បណ្ណ សម្រាប់​គ្រប់គ្រង ចាត់ចែង​ជំនួស និង​ធានា​ដល់​ហា​នី​យ​ភ័យ​ខ្ពស់​។​

​ឯកឧត្តម សុខ ដា​រ៉ា បន្ត​លើកឡើងថា ស្របពេល​កម្ពុជា គឺជា​ប្រទេស​កំពុង​ស្រូបយក​សក្តានុពល​វិនិយោគ ជាពិសេស​លើ​វិស័យ​អចល​ទ្រព្យ​, តាមរយៈ​យន្តការ​នេះ​ផងដែរ​, គឺជា​ការ​ផ្តល់នូវ​ទំនុកចិត្ត​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដល់​ការវិនិយោគ​បរទេស មក​ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​, នឹង​ការផ្តល់​លទ្ធភាព​វិនិយោគិន​ក៏​ដូច​ធុរជន​ក្នុងស្រុក មានឱកាស​ស្វែងរក​ដៃគូ​ជា​យុទ្ធសាស្ត្រ សម្រាប់​ការវិនិយោគ​លើ​វិសយ​អចល​ទ្រព្យ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​សូម​បញ្ជាក់ថា​៖ និយ័ត​ករបរ​ធន​បាល​កិច្ច សម្រាប់​ប្រទេស​នៅក្នុង​អាស៊ាន មាន​ប្រទេស​មួយចំនួន​បាន​អនុវត្ត​រួចរាល់ ក្នុងនោះ​សម្រាប់​ប្រទេស​សាំង​ហ្គា​ព្យួរ​, ម៉ាឡេស៊ី និង​ប្រទេស​ជាដើម ការប្រើប្រាស់​យន្តការ​ប​រធន​បាល​កិច្ច គឺ​បាន​អនុវត្ត​ជា​សាមញ្ញ​, ចំពោះ​ប្រទេស​វៀតណាម​, ឥ​ណ្ធូ​នេ​ស៊ី និង​ប្រទេស​ហ្វីលីពីន ក៏បាន​ចាប់ផ្តើម​អនុវត្ត​យន្តការ​នេះ​រួចរាល់​ផងដែរ​។ ចំណែក​កម្ពុជា គឺ​បាន​កំពុង​អនុវត្ត​នូវ​យន្តការ​នេះ ប៉ុន្តែ​នៅមានកម្រិត​នៅឡើយ ស្របពេល​បច្ចុប្បន្ន ការប្រើប្រាស់​យន្តការ​ប​រធន​បាល​កិច្ច កំពុងមាន​សេចក្តីត្រូវកា​រលើ​ការគ្រប់គ្រង ចាត់ចែង​ជំនួស និង​ធានា​ដល់​ហា​នី​យ​ភ័យ​ដល់​បរ​ធន​បាល​ទាយក​៕​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm