ការ​បិទ​ទទួល​ពាក្យ​បង់ពន្ធ​ និង​អាករ​លើ​រថយន្ត​ចង្កូត​ស្តាំ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី០​៨ ខែ​តុលា​

2022/09/21 12:30:38 am        469

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋ​ករ​កម្ពុជា បាន​បញ្ជាក់​ជូន​ថា ការ​អនុញ្ញាតឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ សម្រាប់​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​បានមក​ចុះបញ្ជី​រួច នឹងត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ ដោយ​ពុំ​មាន​ការពន្យារពេល​ឡើយ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ ស្តីពី​ការបង់ពន្ធ​និង​អាករ​លើ​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​បាន​ចុះបញ្ជី​រួច​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋ​ករ រាជធានី​-​ខេត្ត អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា បា​ន​ស​សេ​រថា ក្នុង​ន័យ​ដើម្បី​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ដែល​បាន​ចុះបញ្ជី​រួច ប៉ុន្តែ​នៅ​មិនទាន់​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ឱ្យ​ប្រញាប់​រួសរាន់​ចូល​មក​បង់ពន្ធ​ និង​អាករ​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ រាជធានី​-​ខេត្ត ដែល​សាមីខ្លួន​បាន​ចុះបញ្ជី​រថយន្ត​របស់​ខ្លួន​ឱ្យ​បាន​មុន​ការកំណត់​ជា​កំហិត ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​តាម​ដង​ផ្លូវ ការដ្ឋាន អាជីវ​កម្មដ្ឋាន និង​តាម​ទីកន្លែង​សា​ធា​រណៈ​ជាយថាហេតុ​។​

​ប្រភព​ខាងលើ បាន​បញ្ជាក់​ទៀតថា ក្រោយ​ថ្ងៃទី​៨ ខែតុលា រថយន្ត​ចង្កូត​ស្ដាំ​បាន​ចុះបញ្ជី​រួច​ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​គឺជា​មុខសញ្ញា​ នៃ​ការ​បង្ក្រាប​រឹបអូស ដោះ​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ដោយ​ពុំ​មាន​ការ​អនុគ្រោះ​ទៀតឡើយ​៕ ​អត្ថបទ​៖​ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        93
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm