រដ្ឋមន្រី្តក្រសួងសុខាភិបាល ថ្លែងអំណរគុណដល់ UNFPA ធ្វើឲ្យកម្ពុជា សម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សរ៍ទី៥

2022/09/21 04:53:39 am        116

ភ្នំពេញ​៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា (ហៅកាត់UNFPA) ធ្វើឲ្យកម្ពុជា សម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សរ៍ទី៥ ស្តីអំពីបញ្ហាសុខភាពមាតាទារក និងកុមារ។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បែបនេះ នាឱកាសអនុញ្ញាតឲ្យលោកស្រី សាន់ដ្រា ប៊ីនខ្លោវ (Sandra Bernklau)   ប្រធានអង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា (ហៅកាត់ថា UNFPA- United Nations Population Fund) ទើបទទួលបានការតែងតាំងថ្មី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នាទីសី្តការ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបទ្វេរភាគីនេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះវត្តមានរបស់លោកស្រី ប្រធានអង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងសហការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសកម្មវិធីគាំពារមាតា និងទារក ដែលធ្វើឲ្យកម្ពុជា សម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សរ៍ទី៥ ស្តីពីអំពីបញ្ហាសុខភាពមាតាទារក និងកុមារ។

ជាមួយគ្នានោះលោកស្រី សាន់ដ្រា ប៊ីនខ្លោវ (Sandra Bernklau) សូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេ ក្នុងចំណោមប្រទេសដែលគ្រប់គ្រងបញ្ហាកូវីដ-១៩បានល្អ នៅលើពិភពលោក។ លោកស្រី បានសម្តែងការឯកភាពជាមួយក្រសួងសុខាភិបាល ក្នុងកិច្ចសហប្រតិបតិ្តការធ្វើឲ្យប្រសើរឡើងនូវកម្មវិធីគាំពារមាតា ទារ និងកុមារ ជាពិសេសបានកាត់បន្ថយអត្រាមរណភាពមាតា បានចំនួន៧៥% ពោលគឺបានកាត់បន្ថយអត្រាស្លាប់របស់មាតា ចំនួន៤៧២នាក់ ក្នុងឆ្នាំ២០០៥ ក្នុងចំណោម១រយពាន់កំណើតរស់ មកនៅត្រឹម១៥៤នាក់ ក្នុងឆ្នាំ២០២១ និងសូម វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូរវាងក្រសួងសុខាភិបាល ជាមួយនិង UNFPA ដែលជាដៃគូដ៏សកម្ម និងល្អ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនៅសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។ ទន្ទឹមនឹងនោះ UNFPA គ្រោងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ប្រចាំប្រទេស ដែលនឹងចាប់ផ្តើមរៀបចំធ្វើថ្មី ព្រមទាំងស្នើសុំការគាំទ្រពីឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថ្មីខាងលើនេះ។

ជាការឆ្លើយតបក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមគាំទ្រ និងសហការជាមួយ UNFPA។ ក្នុងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោកស្រី សាន់ដ្រា ប៊ីនខ្លោវ ប្តេជ្ញាថានឹងបន្តកិច្ចសហការជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        105
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm