ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​នៅ​កម្ពុជា​​សម្រេច​ផ្ដល់​ការ​អនុគ្រោះ​បន្ថែមទៀត​​ដល់​អតិថិជន​អំឡុង​វិបត្តិ​កូ​វីដ​១៩

2021/04/27 09:59:58 am        76

​ភ្នំពេញ៖ ក្រុម​អ្នកផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ប្រកាស​នៅថ្ងៃនេះ​ថា ឧស្សាហកម្ម​មួយ​នេះ​សម្រេច​ផ្ដល់​ការ​អនុគ្រោះ​បន្ថែមទៀត​ទៅដល់​អតិថិ​ជន​របស់​ខ្លួន ដែល​កំពុង​ស្ថិតក្នុង​វិបត្តិ​កើត​ចេញពី​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានសម្រេច​ផ្ដល់​ការអនុគ្រោះ​ទៅដល់​អតិថិជន​ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ដោយ​លើកលែង​ការបង់ប្រាក់ និង​ការផាកពិន័យ​រយៈពេល ១​ខែ​។​

​សម្រាប់​អតិថិជន​ដែល​ឆ្លង​កូ​វីដ​១៩​នេះ​ផងដែរ ក្រុម​អ្នកផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ទាំងពីរ ក៏បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ផង ទៅតាម​សំណើ​របស់​អតិថិជន រួមទាំង​ការពន្យារពេល​បង់ប្រាក់​ដើម ៣​ខែ​។​

​សម្រាប់​អតិថិជន​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ សមាគម​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ទាំងពីរ បានសម្រេច​ផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល ១​ខែ និង​ត្រូវបាន​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​ផងដែរ​។​

​ចំណែកឯ​អតិថិជន​ដែល​ទទួលមរណភាព​ដោយសារ​កូ​វីដ​១៩ សមាគម​ទាំងពីរ​បាន​ណែ​នាំទៅ​ស្ថាប័ន​ផ្ដល់​កម្ចី​ឱ្យ​ផ្ដល់​ការអនុគ្រោះ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។​

​ជាងនេះទៀត ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ក៏បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​សម្រាប់​កម្ចី និង​ទម្លាក់​អត្រា​ការប្រាក់​ផងដែរ ដោយ​ថា ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​ឡើង​នៅមុន និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​នេះ​។​

​រីឯ​អតិថិជន​ដែល​បាន​ខ្ចីប្រាក់​សម្រាប់​ទិញ​លំនៅដ្ឋាន​ផ្ទាល់ សមាគម​ទាំងពីរ​នេះ ក៏បាន​សម្រេច​លើកលែង​ការផាកពិន័យ​ទាំងអស់​ផងដែរ ដែល​ការអនុគ្រោះ​នេះ សមាគម​កំណត់ថា សម្រាប់តែ​អតិថិជន​ទិញ​ផ្ទាល់​ផ្ទាល់ខ្លួន​ទីមួយ​សម្រាប់រ​ស់​នៅតែ​ប៉ុណ្ណោះ​។​

​សមាគម​ផ្ដល់​ឥណទាន​ទាំងពីរ​នេះ បាន​អះអាងថា ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​នៅ​កម្ពុជា បានសម្រេច​រៀបចំ​ឥណ​ទាន​ឡើងវិញ​ដល់​អតិថិជន​រហូតដល់​ទៅ ៣៤​ម៉ឺន​នាក់​ហើយ​នៅត្រឹម​ដំណាច់​ខែកុម្ភៈ​កន្លងមកនេះ​។​

​សមាគម​ទាំងពីរ​អះអាង​បន្តថា ការរៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​អតិថិជន​នៅ​ទូទាំងប្រទេស​ត្រឹម​ចុងខែ​កុម្ភៈ​កន្លងមកនេះ មាន​ទំហំ​សាច់ប្រាក់​ដល់​ទៅ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕ អត្ថបទ៖ ដេត សុខធី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        459
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm