ឯកឧត្តម​បណ្ឌិត ថោង ខុន បន្ដ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​មហាសន្និបាត​ OCA

2022/09/21 06:09:29 pm        72

​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញាបាន​បើក​កិច្ចប្រជុំ​ថ្មី​មួយទៀត ដើម្បី​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) លើក​ទី​៤១ នៅ​សណ្ឋាគារ​សុខាចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​គូសបញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ជោគជ័យក្នុងនាម​ម្ចាស់ផ្ទះ នៃ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​នេះ គណៈកម្មការ​ជំនាញបានធ្វើ​ការប្រជុំ​ជា​បន្ដបន្ទាប់ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ឯកឧត្តម​បាន​ជំរុញ​បន្ថែម​លើ​ការងារ​សំខាន់ៗ​ជាច្រើន ពិសេស​ផ្នែក​សណ្ឋាគារដែល​ត្រូវ​យកចិត្តទុកដាក់ ទាំង​ម្ហូបអាហារ ការ​ស្នាក់នៅ និង​ការទទួល​បដិសណ្ឋារកិច្ច​ជាដើម។​​

​គួរ​ដឹងថា ការទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជាកាលពី​ថ្មីៗ ដែល​តាម​គម្រោង​នឹងមាន​ប្រតិភូ​កីឡា​មកពី​បណ្ដា​ប្រទេស​ទាំង ៤៥ ក្នុង​ទ្វីបអាស៊ី និង​ភ្ញៀវ​អន្ដរជាតិ​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។ អ្វីដែល​ពិសេស សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នឹង​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ និង​បើក​មហាសន្និបាត​ដ៏​ធំ​នេះ​ទៀតផង។​ ​តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​អនុសាសន៍​ឲ្យ​អ្នកជំនាញ​កម្ពុជាខិតខំ​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​ឲ្យ​បាន​ពេញទំហឹង សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ​២០២៩ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm