បុរស​ម្នាក់​ដុត​ខ្លួនឯង​ដែល​ទំនងជា​តវ៉ា​ប្រឆាំងនឹង​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Abe

2022/09/21 06:47:43 pm        442

​ជប៉ុន៖ សារព័ត៌មាន​បាន​រាយ​ការណ៍​ថា បុរស​ម្នាក់​បាន​ដុត​ខ្លួនឯង​នៅ​ជិត​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ទំនងជា​តវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្លូវរដ្ឋ​ជូន​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​៨​ ខែ​កក្កដា ឆ្នាំ២០២២ នេះ។​

​បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​រង​របួស​រលាក​ភ្លើង​ពេញ​ដងខ្លួន​របស់​គេ ខណៈ​មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​ក៏​រង​របួស​ដែរ​។ សារព័ត៌មាន​ដដែល​និយាយ​ថា ​បុរស​វ័យ ​៧០​ឆ្នាំ​រូប​នេះ​បាន​សន្លប់​នៅ​ពេល​ត្រូវ​បាន​រក​ឃើញ​ដំបូង ប៉ុន្តែ​ក្រោយមក​បាន​ប្រាប់​នគរបាល​ថា ​រូបគេ​មានបំណង​ចាក់​ប្រេង​ដុត​ខ្លួនឯង​។ លិខិត​មួយ​ច្បាប់​រៀបរាប់​ពី​ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​របស់​លោក Abe និង​ប្រយោគ​ថា ខ្ញុំ​ប្រឆាំង​ដាច់ខាត​ចំពោះ​ពិធីបុណ្យ​នេះត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​នោះ​។ នគរបាល និង​ការិយាល័យ​នាយករដ្ឋមន្ត្រីមិន​ព្រម​បញ្ជាក់​ពី​ឧបទ្ទវ​ហេតុនេះ​ទេ ដែល​បាន​កើតឡើងនូវ​អ្វី​ដែល​ជា​ថ្ងៃ​ខួបកំណើត​លើក​ទី​ ៦៨​ឆ្នាំ​របស់​លោក Abe​។

ប្រធាន​ខុទ្ទកាល័យ​លោក Hirokazu Matsuno បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្ញុំ​បាន​លឺ​ថា នគរបាល​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ជិត​ការិយាល័យ​រដ្ឋាភិបាល ហើយ​ខ្ញុំ​ដឹង​ថា ​នគរបាល​កំពុង​ស៊ើបអង្កេត​។​ ​នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ​ក៏​មាន​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ប្រមូលផ្ដុំ​នៅ​អគារ National Diet Building របស់​ជប៉ុន​ផង​ដែរ​ដើម្បី​បង្ហាញ​ការជំទាស់​របស់​ពួកគេ​ ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​លោក Shinzo Abe​។ ​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី Fumio Kishida កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​កញ្ចប់​ថវិកា​ចំនួន ២៥០​លាន​យ៉េន​ស្មើ​នឹង ១​.៨​លាន​ដុល្លារ​ដើម្បី​អញ្ជើញ​ភ្ញៀវ​ប្រមាណ ៦,០០០​នាក់​សម្រាប់​រៀបចំ​ពិធី​បុណ្យ​សព​ដែល​នឹង​ធ្វើឡើង​នៅ​តំបន់ Budokan ក្នុង​ទីក្រុង​តូ​ក្យូ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm