ឯកឧត្តម សុខ ទូច នាំយកធាតុចូលចំនួន៧ចំណុច ដើម្បីអភិវឌ្ឍវិស័យ SME

2022/09/21 07:20:15 pm        561

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកធាតុ​ចូលចំនួន ៧ចំណុច ដើម្បីជួយអភិវឌ្ឍន៍​វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឲ្យកាន់តែរីកចម្រើន ដែលវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំងផងដែរ តាមរយៈការគាំទ្រគម្រោងជាច្រើន ។

ក្នុងពិធីបិទសន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ធាតុចូលទាំង ៧ចំណុច រួមមាន ទី១. ការអប់រំ ឬបង្កើតធនធានមនុស្ស, ទី២. ប្រទេសទាំងបី ស្ថិតក្នុងតំបន់ត្រូពិក​ងាយស្រួល​ក្នុងការ​បង្កើតការងារលើវិស័យ SME, ទី៣. រាជរដ្ឋាភិបាលផ្ដល់ឱកាសជួយដល់អ្នកវិនិយោគ SME, ទី៤. ការផ្ដល់ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ រៀនពីវិជ្ជាជីវៈ ក្នុងអត្រាការប្រាក់ទាបបំផុត, ទី៥. នៅកម្ពុជារាជរដ្ឋាបាលជួយច្រើនលើវិស័យ SME អំឡុងវិបត្តិជំងឺកូវីដ-១៩, ទី៦. ប្រទេសទាំង៣ មានវិសាលភាពខ្លាំងក្លា លើវិស័យកសិកម្ម និងទី៧. ការបង្កើតជំនឿទុកចិត្តដល់អ្នកវិនិយោគ ។

ឯកឧត្តម សុខ ទូច បានបន្ថែមថា ​ពាក់ព័ន្ធវិស័យកសិកម្មនេះ កម្ពុជា ឡាវ និងវៀតណាម គួរអនុវត្ត​ចំនួន៣ចំណុច មានទី១. កសិកម្ម ដើម្បីកសិកម្ម, ទី២. កសិកម្ម ដើម្បីកសិឧស្សាហកម្ម និងទី៣. កសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ខណៈប្រទេសថៃ និងសិង្ហបុរី កំពុងជោគជ័យលើកសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា បច្ចុប្បន្ន SME កំពុងជួបបញ្ហាមួយចំនួន​ក្នុងនោះ​សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យវិស័យថាមពលឡើងថ្លៃ, បញ្ហាវត្ថុធាតុដើម ​និងការរកែច្នៃ, ការប្រកួតប្រជែងមិនស្មើភាពគ្នា​ និងការពុំសូវជំរុញចលករដល់យុវជណជាដើម ។

គួរបញ្ជាក់ថា សន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅឆ្នាំបន្ទាប់ នឹងធ្វើឡើងនៅប្រទេសវៀតណាម ៕

អត្ថបទ៖បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        113
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm