ប្រជាពលរដ្ឋជាច្រើនសម្រុកមកយកសំបុត្រជិះរថភ្លើងដោយមិនគិតថ្លៃ

2022/09/21 07:38:11 pm        583

ភ្នំពេញ៖ ថ្ងៃទី ២១កញ្ញា ឆ្នាំ ២០២២នេះ ជាថ្ងៃដំបូងដែលខាងរថភ្លើង ធ្វើការចែកសំបុត្រធ្វើដំណើរ​ដោយ​មិនគិតថ្លៃ សម្រាប់ការឈប់សម្រាកឱកាសភ្ជុំបិណ្ឌនាពេលខាងមុខ។ ថ្ងៃដំបូងនៃការចែកសំបុត្រនេះ គឺមានវត្តមានប្រជាពលរដ្ឋទាំងចាស់ ​ទាំងក្មេងជាច្រើនរយនាក់ មកតម្រង់ជួរដើម្បីរង់ចាំទទួលយកសំបុត្រតាំងពី​ព្រឹក​ព្រលឹម។

ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Royal Railway Plc. បានសម្រេចផ្ដល់​ការ​ជិះរថភ្លើងដោយមិនគិតថ្លៃរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៦​ ខែកញ្ញាឆ្នាំ ២០២២។ ចំពោះសំបុត្រ ​សម្រាប់ការជិះរថភ្លើងដោយមិនគិតថ្លៃ គឺនឹងចែកជូនចាប់ពីថ្ងៃទី២១ និងថ្ងៃទី ២២ ខែកញ្ញា។

ការចែកសំបុត្ររថភ្លើងធ្វើដំណើរដោយមិនគិតថ្លៃនេះ គឺធ្វើឡើងចំនួន ៤ដង ក្នុងមួយថ្ងៃ ដោយ​ពេលព្រឹកចែកនៅម៉ោង ៩.០០ ព្រឹក និងម៉ោង ១១.០០ រីឯពេលរសៀលចែកនៅម៉ោង ១.០០ និងម៉ោង ៣.០០ រសៀល ដោយម៉ោងនីមួយៗ គឺសម្រាប់ការចេញដំណើរខេត្តគោលដៅ និងថ្ងៃចេញដំណើរផ្សេងៗគ្នា។ នេះជាការបញ្ជាក់របស់ កញ្ញា សក់ វណ្ណនី ប្រធានគ្រប់គ្រងខ្សែអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Plc.។

សម្រាប់ពលរដ្ឋដែលបានមករង់ចាំយកសំបុត្រធ្វើដំណើរដោយមិនគិតថ្លៃនៅថ្ងៃនេះ មើលឃើញថា​ការផ្ដល់ជូនការជិះមិនគិតថ្លៃនេះ ជាការសម្រួលដល់ការចំណាយប្រជាពលរដ្ឋ និងជា​ការចូលរួមកាត់បន្ថយការកកស្ទះ ​និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ការធ្វើដំណើរនេះ គឺមានចំនួនពីរខ្សែគោលដៅ ដោយខ្សែទី ១ចាប់ផ្ដើមនៅម៉ោង ៦.៤០នាទីព្រឹក ចាកចេញពីរាជធានីភ្នំពេញ ​ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង រីឯម៉ោង ៣.០០រសៀល គឺសម្រាប់ការធ្វើដំណើរពីខេត្តគោលដៅទាំង ៣ចូលមករាជធានីភ្នំពេញវិញ។

ចំពោះខ្សែគោលដៅទី ២ គឺចាប់ផ្ដើមនៅម៉ោង ៧.០០ព្រឹក ដែលមានទិសដៅចេញពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ កំពត និងព្រះសីហនុ ​និងធ្វើដំណើរពីបណ្ដាខេត្តទាំង ៣ចូលមករាជធានីភ្នំពេញវិញ​នៅម៉ោង ២.០០រសៀល។

ចំពោះការផ្ដល់ជូនការធ្វើដំណើរដោយមិនគិតថ្លៃនេះ ភាគីក្រុមហ៊ុនក៏បានសំណូមពរ ឱ្យ​ប្រជា​ពលរដ្ឋ​ត្រូវមកដល់មុនម៉ោងចេញដំណើរ ​ក្នុងរយៈពេលមួយម៉ោងមុន ​ដើម្បីងាយស្រួលរៀបចំ​អង្គុយទៅតាមលេខកៅអីបានត្រឹមត្រូវ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm