គ្រូពេទ្យOD សែនសុខចុះចាក់វ៉ាក់សាំង Covid-១៩ ដល់វត្តអារាម ​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/21 08:58:18 pm        620

ភ្នំពេញ៖ ​ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ​ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) ​បន្តយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចាក់វ៉ាក់សាំងជូនប្រជាពុទ្ធបរិស័ទដល់វត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ​ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។

ជាក់ស្តែងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត រស់ ញឿន ប្រធានការិយាល័យ​សុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) ប្រាប់BTV ព័ត៌មានថា ដោយមាន​ការ​ចង្អុលបង្ហាញពីឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល​រាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ​ បានអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុក​ប្រតិបតិ្តសែនសុខ ចុះមករៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋស្ថិត​នៅទីតាំងវត្តសែនសុខ ​ដែលជាពេលវេលាមួយ ប្រជាពុទ្ធបរិស័ទអញ្ជើញមកវត្តអារាម ប្រារព្ធ​ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលធ្វើឲ្យប្រជាពុទ្ធបរិស័ទមកវត្តច្រើន ហើយក៏ជាឱកាស​មួយ​សម្រាប់ក្រុមគ្រូពេទ្យ ចំនួន០២ក្រុម ​ចាក់វ៉ាក់សាំងជូនប្រជាពុទ្ធបរិស័ទ ដែលខកខាន​មិនបាន​ចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសជំរុញ ទី៣ ទី៤ និងទី៥ និងដូសមូលដ្ឋាន។

ជាមួយគ្នានោះដែរ ប្រជាពុទ្ធបរិស័ទបានមកធ្វើបុណ្យកាន់បិណ្ឌ១១ និងគណៈកម្មាការវត្ត បាន​បង្ហាញ​ពី​អារម្មណ៍សប្បាយរីករាយជាខ្លាំង​ ដោយក្រុមការងារគ្រូពេទ្យ យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ ​បានចុះមកដល់វត្តសែនសុខ និងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ព្រមទាំងរាវរកប្រជាពលរដ្ឋ ​ពុទ្ធបរិស័ទ​ណាដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

លោក រស់ ញឿន ​បានបញ្ជាក់ថា រដ្ឋបាលខណ្ឌសែនសុខ គឺមាន៧អង្គភាព សម្រាប់ផ្តល់សេវា​សុខាភិបាល​ទូទៅជូន​ប្រជាពលរដ្ឋរបស់យើង ​មិនមែនផ្តល់តែសេវាការងារចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩នោះទេ​ ដូចជាមនី្ទរពេទ្យ គឺទទួលចាក់វ៉ាក់សាំង​ និងពិគ្រោះជំងឺផ្សេងៗ រួមទាំង​ទទួលឲ្យអ្នកជំងឺ ​ចូលមកសម្រាកព្យាបាលជាប្រចាំ​។ ចំណែកមណ្ឌលសុខភាព ក៏បានផ្តល់​សេវា​២៤ម៉ោង លើ២៤ម៉ោង គ្រប់អង្គភាពទាំង៧ ​ដែលចំណុះឲ្យការិយាល័យសុខាភិបាល ស្រុក​ប្រតិបត្តិសែនសុខ មិនគិតថាថ្ងៃ ​ឬយប់នោះទេ ​បងប្អូនត្រូវការសេវាពិនិត្យ ពិគ្រោះ ព្យាបាល ពេលណា ​សូមអញ្ជើញមកទទួលសេវា ​ដូចជាការសម្រាលកូន និងករណីផ្សេងៗ សូមអញ្ជើញ​មក​ទទួលសេវានៅមូលដ្ឋានសុខាភិបាលដែលនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm