អ៊ុយ​ក្រែ​ន និង​លោកខាងលិច​ទាត់ចោល​ផែន​ការធ្វើប្រជាមតិ​របស់​រុស្ស៊ីសម្រាប់​តំបន់​ដែល​ខ្លួន​គ្រប់គ្រង

2022/09/21 09:34:17 pm        539

​អ៊ុយក្រែន៖ បណ្ដា​មេដឹកនាំ​លោកខាងលិចបាន​ទាត់ចោល​ផែនការ​ ធ្វើឡើង​ដោយ​ក្រុម​អាជ្ញាធរ​រុស្ស៊ីក្នុង​ដែនដីរបស់​អ៊ុយ​ក្រែ​នគ្រប់គ្រង​ដោយ​រុស្ស៊ី ក្នុង​ការធ្វើប្រជាមតិក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ភ្ជាប់​ដែនដី​ទាំងនោះ​ទៅជា​មួយរុស្ស៊ី​។ ​

​ប្រទេស​អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការធ្វើប្រជាមតិ​បែបនេះ​នឹង​ក្លាយជា​ភាព​អាម៉ាស់​ខុសច្បាប់ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ និង​ប្រទេស​ជាច្រើន​ទៀតនឹងមិន​ទទួលស្គាល់​លទ្ធផល​នេះ​ទេ​។​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោនបាន​ទាត់ចោល​នូវ​ការធ្វើប្រជាមតិ​ណាមួយ​យ៉ាង​ដាច់ខាត ខណៈដែល​អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​លោក​ទាំង​២ ​បាន​ប្រើពាក្យ​ថា អាម៉ាស់ ដើម្បី​ពិពណ៌នា​ពី​ការធ្វើប្រជាមតិ ដែល​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង Moscow និយាយថា នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ​ខែកញ្ញា​សប្ដាហ៍​នេះនៅក្នុង​ដែនដី​ចំនួន​៤ ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។​

​ប្រតិកម្ម​ទៅនឹង​ការ​ប្រកាសថា សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk នឹងធ្វើ​ប្រជាមតិ​ចូលរួម​ជាមួយ​រុស្ស៊ី​នៅ​សប្ដាហ៍​នេះ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg កាលពី​ថ្ងៃ​អង្គារបាន​ហៅ​ផែនការ​ទាំងនោះ​ថា​មិន​ស្របច្បាប់ និង​ទាមទារ​ឲ្យ​មានការ​គាំទ្រ​អ៊ុយ​ក្រែ​ន​កាន់​តែច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ីបាន​រាយការណ៍​កាលពី​ថ្ងៃទី​២០ ​ខែកញ្ញា​ថា ក្រុម​ប្រឹក្សា​សាធារណៈ​ក្នុង​តំបន់ Kherson របស់​អ៊ុយ​ក្រែ​ន ជា​ផ្នែក​ដ៏​ធំ​នៃ​ដែនដី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​ក្រុង Moscow ចាប់តាំងពី​ខែ​មិនា​មក បាន​ជំរុញ​ឲ្យ​ក្រុម​អាជ្ញាធរ​លើក​បន្តុប​ដោយ​រុស្ស៊ី រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ភ្លាមៗ​លើ​តំបន់​នេះ ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm