រុស្ស៊ី​រក​ឃើញ​ការ​បាញ់​ផ្លោង​នៅ​រោងចក្រ​ Zaporizhzhia ខណៈ​ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន​មាន​ផែនការ​បោះឆ្នោត​ចូល​ជាមួយ​រុស្ស៊ី​

2022/09/21 09:53:38 pm        729

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា កងកម្លាំង​របស់ខ្លួន​បាន​រកឃើញ​ការបាញ់​ផ្លោង​ចំនួន​ ៥គ្រាប់​នៅ​រោងចក្រ​ថាមពល​កម្ដៅ​មាន​ទីតាំងនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។

ថ្លែង​នៅ​ទីក្រុង​មូ​ស្គូ អ្នកនាំពាក្យ​លោក Igor Konashenkov បាន​និយាយថា អង្គភាព​កាំភ្លើង​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ដែល​បាន​បាញ់​ផ្លោង​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ត្រូវបាន​ទប់ទល់​ដោយ​ការបាញ់​តបត​វិញ​។ លោក​បាន​អះអាងថា កម្រិត​វិទ្យុសកម្ម​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ធម្មតា​ ហើយ​លោកបាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ផ្លោង​ចំនួន ២៤គ្រាប់​ទៅលើ​ទីក្រុង Nikopol ក្នុង​រយៈពេល ២៤ម៉ោង​កន្លងទៅនេះ​។​ ​ជាមួយគ្នានេះតំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​នបានប្រកាស​ផែនការកាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ចាប់ផ្តើម​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​ដើម្បី​ក្លាយជា​ផ្នែក​របស់​ប្រទេស​រុស្ស៊ី​។

មន្ត្រី​ដែលតែង​តាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Donetsk, Luhansk, Kherson និង​តំបន់ Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ផ្នែកបាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​សុក្រ​។ ការបោះឆ្នោត​នៅក្នុង​ដែនដី​ដែល​រុស្ស៊ី​គ្រប់គ្រង​រួចហើយ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាពប្រាកដប្រជា​ក្នុងការ​ចូលរួម​ជាមួយ​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​ទំនងជា​មិនត្រូវបានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច ​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​យោធា និង​ការគាំទ្រ​ផ្សេងទៀត​នោះទេ​។​ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov បាន​និយាយថា លោក​ជឿថា ប្រជាជន​នៃ​ដែនដី​ដែល​ពាក់ព័ន្ធ គួរតែ​សម្រេចចិត្ត​ចំពោះ​ជោគវាសនា​របស់​ពួកគេ​។ ទីក្រុង ​Luhansk និង Donetsk រួមគ្នា​បង្កើតបានជា​តំបន់ Donbas ដែល​ត្រូវ​ដណ្តើមបាន​ដោយ​ការប្រយុទ្ធ​ផ្តាច់ខ្លួន​តាំងពី​ឆ្នាំ២០១៤៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm