ជ័យលាភី World Cup 2006 ជាមួយ​អ៊ីតាលី Fabio Cannavaro គ្រោង​មក​ដឹកនាំ​ក្លិប​មួយ​នៅ Serie B

2022/09/21 10:08:26 pm        62

​បាល់ទាត់៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក FIFA World Cup 2006 នៅ​អាល្លឺម៉ង់ Fabio Cannavaro ត្រូវបាន​គេ​ដឹងថា​ ខិតជិត​មក​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ​ទី​ពីរ​អ៊ីតាលី Serie B, Benevento នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​អ៊ីតាលី​មួយ​។

​​អតីត​ខ្សែការពារ Real Madrid, Juventus និង Inter Milan ដែលជា​ម្ចាស់​ជ័យលាភី Ballon d’Or ផងដែរ​កាលពី​ឆ្នាំ២០០៦ នោះនឹង​ចុះហត្ថលេខា​រយៈពេល ១ឆ្នាំកន្លះ​ដឹកនាំ Benevento​។​ ​Benevento បាន​ធ្លាក់​ពី​ក្របខណ្ឌ​កំពូល Serie A កាលពី​រដូវ​កាល ២០២០-២១ ខណៈ​បច្ចុប្បន្នកំពុង​ឈរ​លេខ ១៣ នៅ Serie B​។ ​Fabio Cannavaro បាន​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​កាលពី​ឆ្នាំ២០១១ និង​ទទួលបាន​អាជីព​គ្រូបង្វឹក ២ឆ្នាំ​បន្ទាប់​ក្នុងនាម​ជា​ជំនួយការ​នៅ​ក្លិប Al-Ahli របស់​អារ៉ាប់​រួម មុន​ពេលដែល​ក្លាយជា​គ្រូ​បង្គោល​ក្លិប​ចិន Guangzhou និង​ក្លិប Al-Nassr របស់​អារ៉ាប៊ីសាអ៊ូឌីត​។

​​បុរស​វ័យ ៤៩ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​រយៈពេល​ជិត ២ឆ្នាំ​ដែរ​មុនពេល​លាលែង​ពី​តំណែង​ដើម្បី​ផ្តោត​អារម្មណ៍​លើ​ការដឹកនាំ​ក្លិប Guangzhou​។ ​Fabio Cannavaro ធ្លាប់បាន​និយាយ​កាលពី​ខែកុម្ភៈ​ថា ត្រៀមខ្លួន​រួចរាល់​ក្នុង​ការវិល​ត្រលប់មក​អាជីព​គ្រូបង្វឹក​នៅអឺរ៉ុប​។ ​Benevento នឹង​ទទួល​ស្វាគមន៍​ក្រុម​លេខ ១១ Ascoli នៅ​ថ្ងៃទី២ ខែតុលា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        6
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm