សមត្ថកិច្ចជំនាញនៅខេត្តកោះកុង ចុះប្រតិបត្តិការពិនិត្យជនអន្តោប្រវេសន៍ជាង ៨០នាក់ នៅផ្ទះសំណាក់ ថាន់ តាយ

2022/09/22 12:41:34 am        548

កោះកុង ៖ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយកងកម្លាំងនគរបាលខេត្ត និងក្រុងខេមរភូមិន្ទ ចុះត្រួតពិនិត្យជនអន្តោប្រវេសន៍ជាង៨០នាក់ដែលសង្ស័យប្រព្រឹត្តបទល្មើសល្បែងស៊ីសងតាមអនឡាញ នៅក្នុងផ្ទះសំណាក់ ថាន់ តាយ។

នេះជាប្រតិបត្តិការចុះពិនិត្យស្រាវជ្រាវលើកដំបូងហើយលើក្រុមជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បន្ទាប់ពីមានការសង្ស័យពីសមត្ថកិច្ចជំនាញកាលពីថ្ងៃទី១៩ ខែកញ្ញា ថ្មីៗនេះ ដែលដឹកនាំដោយផ្ទាល់ពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញចម្រុះ។

បើតាមការបញ្ជាក់បឋមរបស់លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេរមភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ថា ជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅក្នុងផ្ទះសំំណាក់ ថាន់ តាយ មានគ្នាសរុប៨២នាក់ ស្រី២៨នាក់ ដោយពួកគេមានសញ្ជាត្តិចិន វៀតណាម និងឥណ្ឌនេស៊ី។តាមការសាកសួរព័ត៌មាន​ពួកគេធ្វើដំណើរដោយ​រថយន្តក្រុងមកពីខេត្តព្រះសីហនុ។ ព្រោះតែការសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងតាមអនឡាយ ទើបមានប្រតិបត្តិការទប់ស្កាត់បែបនេះ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បានបន្ថែមថា ក្នុងចំណោម៨៦នាក់ រកឃើញចំនួន៧នាក់ នាក់ ជាជនជាតិវៀតណាម និងឥណ្ឌនេស៊ី ដែលពុំមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ ហើយឃាត់ខ្លួន​បញ្ចូនទៅស្នងការដ្ឋានគរបាលខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿងបន្ត។

បញ្ហាបង្រ្កាបជនអន្តោប្រវេសន៍នេះដែរ ត្រូវបានឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង អះអាងថា តំណាងអយ្យការ​សាលាដំបូង កំពុងធ្វើការលម្អិតបន្ថែមទៀតលើករណីជនអន្តោប្រវេសន៍​ចូលស្នាក់នៅជាក្រុមៗមកមូលដ្ឋានខេត្តកោះកុង ដោយដាក់កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ​៕ ​អត្តបទ​ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        97
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm