កម្មករ​-​កម្មការិនី ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៣

2022/09/22 12:43:58 am        1.0 K

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ ក្រុម​ការងា​ត្រីភាគី និង​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្ម​ការ​នី រហូត​២០០​ដុល្លារ​អា​មេ​រិក សម្រាប់​ឆ្នាំ​២០២៣។ បណ្តា​កម្មករ​កម្មការិនី សំដែង​ការអបអរសាទរ និង​សប្បាយចិត្ត​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ចកាល​តែងតែ​គិតគូរ​កម្មករ​កម្ម​ការ​នី និង​ខិតខំ​ជំរុញ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា នៅក្នុង​គ្រា​លំបាក​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩​។​

​បើ​តាម​បណ្តា​កម្មករ​កម្មការិនី​ នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ SLJ នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះដែរ​ថា នៅ​ក្នុង​គ្រា​លំបាក ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការ​រាតត្បាត ​នៃ​មេរោគ​កូ​វីដ​១៩​នេះ គឺ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​គិតគូរ​ខ្លាំង​បញ្ហា​សុខទុក្ខ​ជីវភាព​កម្មករ​កម្មការិនី​បំរើ​ការងារ​នៅ​តាម​រោងចក្រ និង​បាន​ឯកភាព​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្ម​ការ​នី ទៅតាម​កម្រិត​កំណើនសេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ធ្វើបាន នៅក្នុង​បរិបថ​កូ​វីដ​១៩​។​

​យ៉ាងណាក៏ដោយ បើតាម​ឯកឧត្តម អ៊ិត​សំ ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​កម្ម​ការ​នី រហូត​ដល់ពេល​២០០​ដុល្លា​អា​មេ​រិក សម្រាប់​ឆ្នាំ​២០២៣ ក្នុងនោះ ក្រុមការងារ​ត្រីភាគី​រួមមាន ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព និង​ភាគី​និយោជក បាន​បោះឆ្នោត​ឯកភាពគ្នា​ដំឡើង​១៩៨​ដុល្លារ​អា​មេ​រិក ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ ២​ដុល្លា​រទៀត ហើយ​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​នានា​ទៀត គឺ​កម្មករ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​នោះ​កើន​ដល់​២២១ ដល់​ជាង​២៣០​ដុល្លារ​ក្នុង​មួយខែ​។​ ​ឯកឧត្តម បន្តថា សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវបាន​ដំឡើង​នោះ នឹង​ចាប់ផ្តើម​បើក​ចាប់ពី​ខែមករា ឆ្នាំ​២០២៣​ខាងមុខនេះ​៕ អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm