កម្ពុជា​នឹង​លេង​ដោយ​ទំ​នុកចិត្តទល់​បង់​ក្លា​ដែ​សយ​ប់​នេះ ទោះ​មិនសូវ​សម្បូរ​កីឡាករ​មានបទពិសោធន៍​ក៏ដោយ

2022/09/22 05:07:02 pm        158

បាល់ទាត់៖ ​លោក​ Ryu Hirose ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​លើកឡើងថា ក្រុម​របស់ខ្លួន​នឹង​លេង​ដោយ​ទំនុកចិត្តក្នុងជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​២២ ខែកញ្ញា​នេះ ទោះបី​មិនសូវ​សម្បូរ​កីឡាករ​មានបទពិសោធន៍​ក៏ដោយ។​

​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមុន​ការប្រកួត​ថា កម្ពុជា​កំពុង​ស្រេកឃ្លាន​ជ័យជម្នះក្នុង​ការប្រកួត​នេះ ប៉ុន្ដែ​មិន​មានន័យថា ជាការ​ប្រកួត​ដែល​ងាយស្រួល​នោះទេ តែ​វា​ជា​កាតព្វកិច្ច​ដែល​កូនក្រុម​របស់ខ្លួនត្រូវ​ខំប្រឹង​យកឈ្នះ​ឲ្យ​ខាន​តែ​បាន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​ ​បុរស​វ័យ ៦៦​ឆ្នាំ​ដដែលបាន​បញ្ជាក់ថា ទោះបីជា​ការប្រមូលផ្ដុំ​លើក​នេះមិនសូវមាន​កីឡាករដែលមាន​បទពិសោធន៍​ លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ដូច​មុន តែ​ក្រុម​របស់ខ្លួននឹង​លេង​ដោយមាន​ទំនុក​ចិ​ត្ដ​ខ្ពស់ និង​លេង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ក្នុងជំនួប​មិត្តភាព​អន្ដរជាតិ​នេះ។​ ​ដោយឡែក​លោក​ Javier Fernandez Cabrera Martin ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស បាន​សម្ដែង​ការកោតសរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ត្រៀមខ្លួន​យ៉ាង​ល្អដើម្បី​ស្វាគមន៍​ក្រុម​របស់ខ្លួន ហើយក៏​ជា​កត្ដា​សំខាន់សម្រាប់​កីឡាករ​របស់ខ្លួន ​ត្រៀម​ខ្លួន​តតាំង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ផងដែរ។​

​អាស្រ័យហេតុនេះ ក្រុម​បង់​ក្លា​ដែ​សគឺ​បាន​ត្រៀម​កម្លាំងកាយ និង​កម្លាំងចិត្ត​រួចរាល់ ដើម្បី​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ក្នុងការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ និង​ស្វែងរក​ជ័យជម្នះ​ឲ្យ​ខាន​តែ​បាននៅលើ​ទឹកដី​របស់​កម្ពុ​ជា។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​ដដែល។​ ​គួរ​ដឹងថា សមាសភាព​កីឡាករនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះមានការ​ផ្លាស់ប្ដូរ​មួយចំនួន បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​លោក​ Keisuke Honda ​សម្រេច​ជ្រើសរើស​កីឡាករ​ជម្រើសជាតិដោយ​ត្រូវ​ធ្វើតេស្ដ​កម្លាំង​អំណត់ 30-15IFT test​។ តាមរយៈ​នេះបានធ្វើ​ឲ្យ​កីឡាករ​មានបទពិសោធន៍​ជោគជាំ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាជាច្រើនត្រូវ​អវត្តមាន បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្នុងការ​ធ្វើតេស្ដ ដែល​ជំនួស​មកវិញ​ដោយ​កីឡាករ​វ័យក្មេង​ជាច្រើន ដែល​មិនសូវ​ជាប់​ជម្រើសជាតិ​នាពេល​កន្លងមក៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm