មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ផែន​ការកែណ្ឌ​កម្លាំង​មួយផ្នែក​របស់លោក ​Putin សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/09/22 05:18:47 pm        505

​រុស្ស៊ី៖ នគរបាល​រុស្ស៊ី​ត្រូវ​គេ​រាយការណ៍​ថា ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​រយ​នាក់​ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​វិមាន​ក្រឹម​ឡាំង ក្នុង​ការ​អំពាវនាវ​បន្ថែម​កងកម្លាំង​កងទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។

​ក្រុម​សិទ្ធិមនុស្ស​រុស្ស៊ី OVD-Info បានកំណត់​ចំនួន​សរុប​ជាង ១ពាន់​នាក់។​ ចំនួន​អ្នក​តវ៉ា​ច្រើន​បំផុត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គឺ​នៅក្នុង​ទីក្រុង St Petersburg និង Moscow​។ មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Irkutsk និង​ទីក្រុង​ផ្សេងទៀត​ក្នុង​ដែនដី​ស៊ី​បេ​រី និង​ទីក្រុង​ធំ​បំផុត​ទី​៤ ​របស់​រុស្ស៊ី Yekaterinburg។ សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស ក្រោយ​សេចក្ដីប្រកាស​របស់​លោក​ប្រធានាធិបតី Vladimir Putin​។ ​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជា​ឲ្យ​មាន​ការ​កែ​ណ្ឌ​កម្លាំង​មួយ​ផ្នែក មានន័យថា ទាហាន​បម្រុង​ចំនួន ៣សែន​នាក់​ដែល​ពុំ​មែន​ជា​ទាហាន​កែ​ណ្ឌនឹងត្រូវ​ពង្រាង​ដើម្បី​បង្កើន​កងកម្លាំង​របស់​រុស្ស៊ី ដែល​បាន​ទ្រុឌទ្រោម​ក្នុង​ការ​ដកថយ​នៅ​សមរភូមិ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​វិធានការ​នេះមាន​ឡើង​មួយថ្ងៃ​ក្រោយ​តំបន់​មួយចំនួន​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​គ្រប់គ្រង​បាន​ប្រកាស​ផែនការ​បោះឆ្នោត​ប្រជាមតិ​ចូល​ជាមួយ​រុស្ស៊ី​។ ​ហើយ​នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន លោក Putin បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់ ដើម្បី​ការពារ​ដែនដី​របស់​រុស្ស៊ី ដោយ​លោក​បាន​បង្ហើប​ថា ​អាច​នឹង​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm