សម្ដេចពញាចក្រី៖ ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ មិនអាចកាត់ផ្ដាច់ពីកត្តាសុខសន្តិភាព

2022/09/22 06:12:54 pm        514

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ មានប្រសាសន៍ថា ការធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមិនអាចកាត់ផ្ដាច់បាន ពីកត្តាសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនោះទេ ។

 ក្នុងឱកាសចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា សុខសន្តិភាព ដែលកម្ពុជាមានរាល់ថ្ងៃនេះ គឺកើតឡើងពីការបូជានូវសាច់ស្រស់ ឈាមស្រស់របស់វីរៈយុទ្ធជន តស៊ូយ៉ាងលំបាកនាំមកជូនជាតិមាតុភូមិ ដូចនេះ សូមពលរដ្ឋត្រូវនាំគ្នាបន្តថែរក្សាការពារ ដើម្បីឲ្យសុខសន្តិភាពនេះ ស្ថិតនៅគង់វង្ស ។

 សម្ដេចពញាចក្រី បានបន្តថា សុខសន្តិភាព ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតឡើងជាហូរហែរ ទាំងនៅក្នុងទីក្រុង និងជនបទ ។

 សម្ដេចបន្ថែមថា ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យជាច្រើនទៀតយ៉ាងសប្បាយរីករាយ នៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ ពីគុណសម្បត្តិនៃសុខសន្តិភាព ទើបពលរដ្ឋបានធ្វើបុណ្យទានដោយមិនមានការភ័យខ្លាចរឿងសង្គ្រាម ។

 ជាមួយនេះ សម្ដេចប្រធានរដ្ឋសភាជាតិ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យពិធីបុណ្យភ្ជុំបិណ្ឌ មានការឆ្លងរីករាលដាលខ្លាំងឡើងវិញ នៃជំងឺកូវីដ-១៩ ហើយបង្កការរំខានដល់ការធ្វើបុណ្យទាន ឬប្រកបការងារផ្សេងៗដូចឆ្នាំមុន ។

 សម្ដេចពញាចក្រី ក៏បានជំរុញបន្ថែមទៅអាជ្ញាធរទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋបានធ្វើបុណ្យភ្ជុំបិណ្ឌ ឲ្យបានសប្បាយរីករាយ ក៏ដូចជាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដល់ពួកគាត់ មានការសម្រួលចរាចរណ៍ជាដើម ។

 ក្នុងឱកាសកាន់វេនបិណ្ឌទី១២នេះ សម្ដេចពញាចក្រី ហេង សំរិន បាននាំយកទេយ្យទាន រួមទាំងបច្ច័យចូលបុណ្យ ចំនួន៥លានរៀល និងបច្ច័យកសាងសមិទ្ធផលក្នុងវត្តអារាមនេះ ជិត១ម៉ឺនដុល្លារផងដែរ ៕( ដោយ៖ បាន សុខរិទ្ធិ)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm