លោក Biden សម្លឹង​រក​ការកំណត់​អំណាច​វ៉េតូ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ

2022/09/22 06:13:00 pm        678

សហរដ្ឋអាមេរិក៖ ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចោទប្រកាន់​រុស្ស៊ី​ពី​គំនិត​ចក្រពត្តិនិយម និង​ព្យាយាម​លុបបំបាត់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងនាម​ជា​រដ្ឋ ខណៈ​ដែល​ទទូច​ថា សហរដ្ឋអាមេរិក​មិនបាន​ព្យាយាម​ដុត​បញ្ឆេះ​ជម្លោះ​នោះ​ទេ មានតែ​កិច្ច​សហប្រតិបត្តិការ​ប៉ុណ្ណោះ​។

លោក Biden ក៏បាន​គាំទ្រ​ការពង្រីក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​កំណត់​អំណាច​វ៉េតូ​សម្រាប់​សមាជិក​អចិន្ត្រៃយ៍​របស់​ខ្លួន​ផង​ដែរ​។ សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​អំណាច​វ៉េតូ​ទាំង ​៥​ប្រទេស​រួមមាន​ចិន បារាំង សហព័ន្ធ​រុស្ស៊ី ចក្រភព​អង់គ្លេស​ និង​អៀរ​ឡង់​ខាងជើង និង​សហរដ្ឋ​អាមេរិក​។ ​លោក Biden បាន​និយាយ​ថា រុស្ស៊ី​បាន​បំពាន​ដោយ​គ្មាន​ការ​ខ្មាសអៀន​លើ​គោលការណ៍​ស្នូល​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គ្មាន​អ្វី​សំខាន់​ជាង​ការ​ហាម​ប្រាម​ដាច់ខាត​លើ​ប្រទេស​ទាំង​ឡាយ​ណា​ ដែល​ដណ្ដើម​យក​ទឹកដី​នៃ​ប្រទេសជិតខាង​របស់​ពួកគេ​ដោយ​ប្រើ​កម្លាំង ដោយ​ចោទ​ប្រកាន់​ទីក្រុង Moscow ពី​ការប៉ុនប៉ង​លុបបំបាត់​រដ្ឋ​អធិបតេយ្យ​មួយ​ចេញពី​ផែនទី​។

​លោក​ក៏បាន​ទទូច​ផង​ដែរ​ថា គ្មាន​នរណា​គំរាមកំហែង​រុស្ស៊ី​ទេ ហើយ​ថា លោក​ប្រធានាធិបតី Vladimir Putin បាន​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​ប្រឆាំង​អឺរ៉ុប​ទៅវិញ​ទេ ហើយ​បាន​បង្ហាញ​ពី​ភាព​ព្រងើយ​កន្តើយ​ដោយ​គ្មាន​ការពិចារណា សម្រាប់​ការ​ទទួល​ខុស​ត្រូវ​នៃ​របប​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​មុន​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm