លោក Biden បញ្ជាក់​ជាថ្មី​អំពី​គោលនយោបាយ​ចិន​តែមួយ​នៅ​ឯ​អង្គការសហប្រជាជាតិ​ បន្ទាប់ពី​លោក​និយាយ​ថា ​កម្លាំង​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​

2022/09/22 06:42:01 pm        641

​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​ពុធ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Biden បាន​ព្យាយាម​កែតម្រូវ ក្រោយ​ការ​ប្ដេជ្ញាចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោកក្នុងការ​ការពារ​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កងទ័ព ហើយ​និយាយ​ថា សហរដ្ឋអាមេរិក​ប្រកាន់​ភ្ជាប់​គោលនយោបាយ​ចិន​តែមួយ​។​

​លោក​បាន​ប្រាប់​បណ្ដា​មេដឹកនាំ​ពិភពលោក អំឡុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ ក្នុង​ទីក្រុង New York ថា យើង​ព្យាយាម​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​ពេញលេញ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅតែ​គោរព​គោលនយោបាយ​ចិន​តែមួយ​របស់​យើង ដែល​បាន​ជួយ​ទប់ស្កាត់​ការ​ផ្ទុះ​ជម្លោះ​រយៈពេល​ ៤០​ឆ្នាំ​មកនេះ។ យើង​នៅតែ​បន្ត​ប្រឆាំងនឹង​ការផ្លាស់ប្ដូរ​ស្ថានភាព​ជាក់ស្ដែង​ជា​ឯកតោភាគីដោយ​ភាគី​ណាមួយ​។ ​ការ​អត្ថាធិប្បាយ​ទាំងនេះ​មាន​ឡើង បន្ទាប់ពី​លោក Biden បាន​អះអាង​ក្រោយ​ការ​សម្ភាសន៍​ក្នុង​កម្មវិធី​ព័ត៌មាន ៦០​នាទី​កាលពី​ថ្ងៃអាទិត្យ​ដែល​លោក​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ដោយ​ប្រើ​កងទ័ព​អាមេរិក ប្រសិនបើ​មានការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​ប្រទេស​ចិន​។​

​អ្នក​សម្របសម្រួល​កម្ម​វិធី ​៦០​នាទី លោក Scott Pelley បាន​សួរ​ថា ​តើ​ដូច្នេះ​វា​មិន​ដូចជា​អ៊ុយ​ក្រែ​ន​ទេឬ​ ដែល​ថាកងកម្លាំង​អាមេរិក​ទាំង​ប្រុស ទាំងស្រី នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុង​ករណី​មានការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន​? លោក Biden ឆ្លើយ​ថា​ ពិតមែន​ហើយ​។ ​ជា​ការ​ឆ្លើយតប ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​ខ្លួន​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់​ជាមួយ​អាមេរិក បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ចិន ដោយ​បន្ថែម​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ របស់​សហរដ្ឋអាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ​លើ​កោះ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm