ទេសចរអន្តរជាតិចូលទស្សនាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ទំនៀមទំលាប់បុរាណខ្មែរ នៅតាមវត្តអារ៉ាមនានា

2022/09/22 07:46:46 pm        669

ភ្នំពេញ៖ ក្នុងអំឡុងរយៈពេល១៥ថ្ងៃនេះ នៅតាមទីវត្តអារ៉ាមនានាទូទាំងប្រទេស បាននិងកំពុង​រៀបចំពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌទៅតាមទំនៀមទំលាប់​ប្រពៃណីខ្មែរ​តាំងពីបុរាណ។ ក្នុងពិធីបុណ្យនេះ គេក៏សង្កេត​ឃើញ តាមវត្តអារ៉ាមមួយចំនួនដែលរៀបចំល្អ និងបានទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិចូលទស្សនា ។

ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញចូលទស្សនានៅវត្តនៅក្នុងរាជធានីភ្នំពេញ បានថ្លែង​ប្រាប់​BTVនៅថ្ងៃទី២២ ខែកញ្ញានេះថា ​ការអញ្ជើញមកទស្សនាកម្ពុជាក្នុងអំឡុងពេលនេះ គឺពួកគាត់​បានសិក្សាស្វែងយល់អំពីរបៀបនៃការ​ប្រារព្ធ​បុណ្យកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ ។

លោក វណ្ណ គន្ធុល ​មគ្គុទ្ទេសក៍​ទេសចរណ៍​ បានថ្លែងថា នៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍ គឺបាន​ដាក់បញ្ចូលវត្តនៅភ្នំពេញ​ និងនៅតាមបណ្តាខេត្ត ដើម្បីនាំភ្ញៀវទេសចរអន្តរជាតិអញ្ជើញ​ទស្សនាការ​ធ្វើបុណ្យកាន់បិណ្ឌនៅកម្ពុជា ។

បើតាមវរៈគតិវិសាលវង្ស យាត តាត ព្រះលេខាគណគង់នៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ ក្នុងរយៈពេលរៀបចំពិធីបុណ្យកាន់បិណ្ឌចំនួន១២ ថ្ងៃកន្លងមកនេះ​ វត្តឧណ្ណាលោម បានទទួល​ភ្ញៀវទេសចរអន្តរជាតិទស្សនាមើលរបៀបរៀបចំ ​និងមើល​រចនាបថ​សំណង់​អគារវត្តជាហូរហែរ ហើយខ្លះក៏បានចូលធ្វើបុណ្យជាមួយពលរដ្ឋខ្មែរផងដែរ។

យ៉ាងណាក៏ដោយ ព្រះតេជគណ ​បន្តថេរដីកាថា ​នៅក្នុងដំណើរការរៀបចំបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌនេះ វត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់​ឲ្យបានល្អប្រសើរ ជាពិសេសគឺរៀបចំអភិវឌ្ឍន៍វត្តឲ្យបានស្អាត ​ដើម្បីឲ្យវត្តក្លាយជាវត្តទេសចរណ៍គំរូ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ​មកទស្សនាកម្ពុជាម្តងហើយ ​ចង់មកទស្សនាម្តងទៀត ជាពិសេស​មកទស្សនា និងស្របតាមការចង់បានរាជរដ្ឋាភិបាល៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm