ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

2022/09/22 08:27:57 pm        723


បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា ​និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ បាន​អញ្ជើញ​ធ្វើជាសហប្រធាននៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ដែលក្នុង​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរបាន ប្ដេជ្ញាចិត្ត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ។

អាជ្ញាធរខេត្តបាត់ដំបង និងខេត្តស្រះកែវ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។

ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរ បានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដែរ ​ដូចជា ជំរុញឱ្យ មាន​ការរៀបចំប្រជុំ រវាងមន្រ្តីរដ្ឋបាល និងកងកម្លាំង ​ដែលបំពេញការងារតាមបរិវេណព្រំដែន​ប្រទេស​ទាំងពីរ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ​តាមរយៈការប្រជុំ និងដំណើរការ​ដោះស្រាយ​បញ្ហារួមគ្នា ការពារកុំឱ្យកើតមាននូវកំហុសឆ្គងផ្សេងៗ។

ការសហការត្រួតពិនិត្យការធ្វើដំណើរឆ្លងដែន ដើម្បីទប់ស្កាត់ការ ​លួចឆ្លងដែនខុសច្បាប់, កំណត់​យកច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌិន-ភ្នំដី (គីឡូ១៣) សម្រាប់បញ្ជូន-ទទួលពលករកម្ពុជា។ ដើម្បីជាប្រយោជន៍ក្នុងការ​ទំនាក់ទំនង​ការលក់ដូរនៅតំបន់ព្រំដែន​ ផ្ដល់សិទ្ធិ ​ឱ្យសមត្ថកិច្ចកម្ពុជា ចេញ​សំបុត្រឆ្លងដែនបណ្ដោះអាសន្នដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ ​ហើយយកទៅ បង្ហាញដល់​នគរបាល​អន្តោប្រវេសន៍របស់ភាគីថៃ ​ដែលនឹង​អនុញ្ញាត​ឱ្យធ្វើដំណើរដល់ផ្សារខៅឌិន ​(ផ្សារស៊ី ផេន) ស្រុកខ្លងហាត​ និងតម្រូវឱ្យត្រឡប់មកវិញនៅវេលាម៉ោង១៨:០០នាទី ដោយអនុវត្តចាប់ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ និង​ការជួយបង្ការ ​និងកាត់បន្ថយគ្រោះមហន្តរាយ​សាធារណៈនៅ​តំបន់ព្រំ ៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm