លោក ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនមិនខុសពីកូនៗ យកចិត្តទុកដាក់ចំពោះឪពុកម្តាយនោះទេ

2022/09/22 09:31:33 pm        545

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើ​កិត្តិយស និងជីវភាព​រស់នៅរបស់អតីតយុទ្ធជនក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ គឺជា​កាតព្វកិច្ច​ដែលមិនអាច​អត់​បាននោះទេ ​ហើយការយកចិត្តទុកដាក់ដល់ពួកគាត់ ដូចកូនៗគ្រប់រូបយកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយរបស់ខ្លួនយ៉ាងដូច្នេះដែរ។

ថ្លែងនៅក្នុងពិធីសំណេះសំណាល​ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់​ដល់អតីតយុទ្ធជន ​ក៏ដូចជាគ្រូបង្រៀន ​និងមន្ត្រីរាជការចូលនិវត្តន៍ ​គឺជាកាតព្វកិច្ច យ៉ាង​ហោចណាស់ ​ក៏នៅក្នុងន័យ​កាតព្វកិច្ច​ផ្នែកសីលធម៌ដែរ​ ដោយ​មិន​ខុសពីក្នុងគ្រួសារនីមួយៗ ដែល​កូនចៅ​ត្រូវយកចិត្តទុកដាក់​ទំនុកបម្រុង​ដល់​ឪពុកម្តាយនៅពេលពួកគាត់​ចាស់​ជរានោះទេ​ដោយ​កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្ត​ឱ្យមានការចូលរួម​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន ​ជា​ពិសេសយុវជន​ជំនាន់ក្រោយតាមគ្រប់រូបភាពដែល​អាចធ្វើទៅបាន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ​បានសង្កត់ធ្ងន់ទៀតថា​ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជកាចូល​និវត្តន៍​បានដើរតួនាទីសំខាន់នៅក្នុងដំណើរការ​កសាង​ប្រទេសជាតិ​តាំងពីបាតដៃទទេ រហូត​មានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ​ដោយឈាន​ចេញពីប្រទេស​ដែល​មាន​សង្គ្រាម​ហែកហួរ​រហូតដល់ទទួលបានសន្តិភាព ​និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយ​ដែលខ្វះខាតធន​ធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវ​លើ​ជោគវាសនារបស់ប្រទេសជាតិ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការយកចិត្តទុកដាក់​ទៅ​លើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន​ ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែង​ត្រូវបាន​ធ្វើជាប់ជាប្រចាំ ​ពោលគឺចាប់តាំងពីក្រោយថ្ងៃរំដោះ ​៧ មករា ១៩៧៩ ឱ្យស័ក្តិសម​នឹងគុណបំណាច់​ដែល​អ៊ំពូមីង​បានបំពេញជូនជាតិមាតុភូមិ ​តាមរយៈការដាក់ចេញ និងការ​អនុវត្តនូវគោលនយោបាយនានា ​ដូចជា ការកែសម្រួលដំឡើងប្រាក់​របបគោលនយោបាយជា​បន្ត​បន្តាប់,ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ,ការផ្តល់សម្បទានដីសង្គមកិច្ច និងការ​សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ,ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត,ការកំណត់​យកថ្ងៃ ២១ មិថុនា​ ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោកក៏បានផ្តល់​អាទិភាព​ជូនកូន​ចៅ​របស់​អតីត​យុទ្ធជននៅក្នុងដំណើរការជ្រើសរើស​ពលទាហាន​បំពេញក្របខ័ណ្ឌ​នៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ​ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ ​និងប័ណ្ណ ប.ស.ស. និង​ការបំពាក់មេដាយការពារជាតិ។ល។ជាដើម៕ អត្ថបទ៖ បាន ចក

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm