មេដឹកនាំ​ពិភពលោក​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/22 09:40:49 pm        669

​UN៖ ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដំណាក់កាល​កណ្តាល​ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​ដោយ​ប្រទេស​អាល្លឺម៉ង់ ​និង​បារាំង​បាន​ថ្កោលទោស​ ចំពោះ​ចក្រពត្តិនិយម​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខណៈ​ប្រទេស​កាតា សេ​ណេ​ហ្គា​ល់ និង​ទួរគីអំពាវនាវ​ឱ្យមាន​ការចរចា​សន្តិភាព​ជាបន្ទាន់ ហើយ​ប្រទេស​លី​ទុយ​អា​នី​ជំរុញឱ្យមាន​ការបង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដើម្បី​ដាក់ទោស​ភាពឃោរឃៅ​រប​ស់​ទីក្រុង​មូ​ស្គូ​។

ឈរ​នៅ​វេទិកា​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz បាន​និយាយថា ពុំមាន​ការបង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​អ្វី​ទាំងអស់​សម្រាប់​ការសម្រេចចិត្ត​របស់លោក​ ពូ​ទីន ​ក្នុងការ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ​។ លោក​និយាយថា នេះ​គឺជា​ចក្រពត្តិនិយម ហើយ​វា​បាន​បង្ក​ឲ្យ​មាន​មហន្តរាយ​មិន​ត្រឹមតែ​សម្រាប់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ពិភពលោក​ដែល​សណ្តាប់ធ្នាប់​ផ្អែកលើ​ច្បាប់​។ លោក Scholz និយាយថា ​ប្រសិនបើ​យើង​ចង់ឱ្យ​សង្គ្រាម​នេះ​បញ្ចប់ នោះ​យើង​មិនអាច​ព្រងើយកន្តើយ​ចំពោះ​របៀប​ដែល​វា​នឹង​បញ្ចប់​នោះទេ​។ លោក ពូ​ទីន នឹង​បោះបង់ចោល​សង្គ្រាម និង​មហិច្ឆតា​ចក្រពត្តិនិយម​របស់លោក ប្រសិនបើ​លោក​ដឹងថា​មិនអាច​ឈ្នះ​។ ដូច្នេះ អាល្លឺម៉ង់​សន្យាថា​ នឹងមិន​ទទួលយក​សន្តិភាព​ដែល​កំណត់ដោយ​រុស្ស៊ី​ឡើយ ហើយនឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​អស់ពី​កម្លាំងចិត្ត​ទាំង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ជំនួយ​មនុស្សធម៌ និង​ដោយ​សព្វាវុធ​។

ទន្ទឹមនឹងនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្កោលទោស​ការវាយលុក​រប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មកលើ​អ៊ុយ​ក្រែ​ន​នៅ​អង្គការសហប្រជាជាតិ ខណៈ​មេដឹកនាំ​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​សង្គ្រាម និង​គំរាមកំហែង​ការសង​សឹក​។​ ​ថ្លែង​ទៅកាន់​ការជួបប្រជុំ​ប្រចាំឆ្នាំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​(UNGA) នៅ​ទីក្រុង​ញូវយ៉ក លោក Biden បាន​ប្រើ​សុន្ទរកថា​ភាគច្រើន​រប​ស់លោក​ដើម្បី​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​។ សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ​នេះ​ បាន​វាយលុក​ប្រទេសជិតខាង​របស់ខ្លួន ដោយ​ព្យាយាម​លុបបំបាត់​រដ្ឋ​អធិបតេយ្យ​មួយ​នេះ​ចេញពី​ផែនទី​។ រុស្ស៊ី​បាន​បំពាន​គោលការណ៍​ស្នូល​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដោយ​ឥត​អៀនខ្មាស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm