ក្រសួង​សង្គមកិច្ច រៀបចំ​ពិធី​សាសនា​ក្នុងឱកាស​កាន់បិណ្ឌ​ជូន​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​

2022/09/23 01:03:37 am        757

​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​កំឡុង​ពិធី​កាន់បិណ្ឌ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ ២០២២​នេះ បាន​រៀបចំពិធីសូត្រមន្ត រាប់បាត្រ ជូន​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​កំពុង​រស់នៅ​ទទួល​ការថែទាំ​ព្យាបាល​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ក្រាំងធ្នង់ រាជធានី​ភ្នំពេញ​។​

​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​ប្រជាពលរដ្ឋ​កម្ពុជា តែងតែ​ចូលរួម​នាំ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ នៅតាម​វត្ត​អារាម​។ យ៉ាងណា​ម៉ិ​ញ សម្រាប់​ជនរងគ្រោះ ដោយសារ​គ្រឿងញៀន ដែល​កំពុង​ទទួល​ការ​ព្យាបាល គឺ​ពុំ​អាច​ចាក​ចេញទៅ វត្ត​អារាម ដូច​មនុស្ស​ទូទៅ​នោះទេ​។

​ជា​ការ​គិតគូ ដើម្បីអោយ​ជនរងគ្រោះ ដោយសារ​គ្រឿងញៀន​អាច​រួម​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​បាន ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានរៀបចំ​ពិធីសូត្រមន្ត រាប់បាត្រ ដោយ​និមន្ត​ព្រះសង្ឃ រៀបចំ​នៅក្នុង​ទីតាំង មជ្ឈមណ្ឌល​ជាតិ ព្យាបាល និង​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ក្រាំងធ្នង់ ដោយ​ផ្ទាល់ ខណ​:​ជនរងគ្រោះ​នៅ​ក្នុង​មណ្ឌល​នេះ ​មាន​ចំនួន​ជាច្រើន​រយ​នាក់​។​

​សម្រាប់​ការរៀបចំ​កម្មវិធី​នៅ​ព្រឹក​នេះ ឯកឧត្តម សន សុផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្តារ​សម្បទា នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើកឡើងថា ​ការរៀបចំ​ពិធី​សាសនា​នេះ គឺដើម្បីអោយ​ជនរងគ្រោះ​ទាំងអស់​មាន​ឪ​កាសចូល​រួម​ពិធី​សាសនា ធ្វើបុណ្យ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​។

ជា​រៀងរាល់​ឆ្នាំ ទាំង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ឯកឧត្តម តែង​ណែនាំ​អោយ​មណ្ឌល​ទាំង​រដ្ឋ​និង​ឯកជន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​ឯកឧត្តម ត្រូវ​យកចិត្តទុកដាក់​រៀបចំ​ពិធី​ទាំងនេះ​ជូន​ជនរងគ្រោះ​។

​ឯកឧត្តម​បន្តថា ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​ទៅនឹង​ប្រជាពលរដ្ឋ​ទូទៅ​។ ការរៀប​ចំនេះ ក៏​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ញាតិសន្តាន​របស់​ជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ទាំងអស់​ផងដែរ​។​

​ឯកឧត្ដម ក៏បាន​ណែនាំ​ទៅ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ទាំងអស់ ត្រូវ​ព្យាយាម​ថែ​សុខភាព ទទួល​ការ​ព្យាបាល​ដើម្បី​ផ្ដាច់ការ​ញៀន ដើម្បី​ឈានទៅ​ការ​ត្រឡប់​ទៅ​រស់នៅក្នុង​សហគមន៍​ជាមួយ​ក្រុម​គ្រួសារ និង​កសាង​ជីវិត​ថ្មី​វិញ​៕ អត្ថបទ​៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm