Kevin de Bruyne បន្ត​កិច្ចសន្យា​រស់នៅ​ជាមួយ Manchester City ដល់​ឆ្នាំ​២០២៥

2021/04/27 09:59:58 am        84

​បាល់ទាត់៖ ​ខ្សែ​បំរើ​ប៊ែ​ល​ហ្ស៊ិ​ក Kevin de Bruyne បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ ដែល​នឹង​បន្ត​រួមរស់​ជាមួយ Manchester City ដល់​ឆ្នាំ​២០២៥​។ ​កីឡាករ​វ័យ ២៩​ឆ្នាំ​ជំរើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ នៅ​សល់​សុពលភាព​កិច្ចសន្យា​ចាស់ ២​ឆ្នាំ​ទៀត​។

​​Kevin de Bruyne ជា​សមាជិក​សំខាន់​របស់ Manchester City ដែល​ឈ្នះ​ពាន English Premier League ២លើក, FA Cup និង League Cup ៤​លើក​ តាំងពី​ផ្ទេរ​ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg នៅ​ឆ្នាំ​២០១៥​។ ​អតីត​កីឡាករ​របស់ Chelsea រូប​នេះ​បាន​និយាយ​ថា ការ​សំរេចចិត្ត​ចុះកិច្ចសន្យា​ថ្មី​នេះ ​គឺ​សំឡឹង​ឃើញ​ពី​អនាគត​ដ៏​វែងឆ្ងាយ​ជាមួយ​ក្លិប ក្នុង​ការ​រួម​ដំណើរ​ស្វែងរក​ជោគជ័យ​បន្ថែមទៀត​។ ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ ​គឺជា​សមាជិក​មិនអាច​ខ្វះ​បាន​របស់លោក Pep Guardiola រដូវ​កាល​នេះ​ ដែល​កំពុងមានឱកាស​ដណ្តើមពាន​ ៤ ​ក្នុង​មួយ​រដូវ​កាល​។ ​​ទោះ​បី​ជាមាន​របួស​ញាំញី​រំខាន​ក៏ដោយ Kevin de Bruyne រក​បាន ៨គ្រាប់ បញ្ជូន ១៦គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ៣៣​លើក​ឲ្យ Manchester City គ្រប់​ក្រប​​ខណ្ឌ​រដូវ​កាល​នេះ​។

​Manchester City កំពុង​ស្ថិត​ក្នុង​ដំណើរ​ស្វែង​រកពាន ៤ ក្នុង​មួយ​រដូវ​កាលដែល​រួមមាន​កំពុង​នាំមុខ​ដាច់​នៅ Premier League ១៤ពិន្ទុ, ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup, ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup និង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ដែល​ទើប​យកឈ្នះ Borussia Dortmund ២-១ កាលពី​យប់​ថ្ងៃ​អង្គារ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm