អាជ្ញាធររាជធានីភ្នំពេញ បានប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន ០៨គ្រឿង​បន្ទាប់​ពី​ត្រួត​ពិនិត្យ​ឃ្លាំង​បញ្ចាំ​ដក​ហូតម៉ូតូជាង១០០០គ្រឿង

2022/09/23 06:37:56 pm        474

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរង​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើពិធី​ប្រគល់​ម៉ូតូ​ជូន​ជន​រង​គ្រោះ​ចំនួន ០៨គ្រឿង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីតាំងឃ្លាំងស្តុកម៉ូតូ នៅOCIC ដែលបានដកហូតម៉ូតូពីទីតាំងហាងបញ្ចាំនៅឃ្លាំងរំសេវរយៈពេល៤ថ្ងៃកន្លងមកនេះបានជាង១០០០គ្រឿង។

ក្នុង​ឱកាសប្រគល់ម៉ូតូជូនជនរងគ្រោះនេះផងដែរ លោក ឃ្លាំង ហួត អភិល​រង​រាជ​ធានី​ភ្នំពេញ​លើក​ឡើង​ថា នេះជាជនរងគ្រោះចំនួន០៨ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត ដូច្នេះ លោក​បាន ជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធឲ្យពន្លឿនការធ្វើឯកសារ ដើម្បី​ប្រគល់​ជូន​ម៉ូតូ​ដល់​ជន​រង​គ្រោះ​ណា​ដែលផ្ទៀងផ្ទាត់ឃើញម៉ូតូខ្លួន ដើម្បីបានធ្វើជាមធ្យោបាយធ្វើដំណើរ ប្រកបមុខ​របរ​របស់​ខ្លួន​វិញ។

ក្នុងនោះដែរប្រជាពលរដ្ឋដែលជាជនរងគ្រោះបានមកទទួលម៉ូតូរបស់ខ្លួនវិញនោះមានសេចក្ដីរំភើប​រីករាយយ៉ាងខ្លាំងដែលម៉ូតូរបស់ខ្លួនបានបាត់ជាច្រើនឆ្នាំផងដែរហើយបានរកឃើញវិញនោះ និង​បាន​ថ្លែង​អំណរអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់។

គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណ​ជាង​១,០០០​គ្រឿង​ ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយក​ទៅ​រក្សា​ទុក​បណ្ដោះ​អាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់ ។

គួរបញ្ជាក់​ផង​ដែរកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ កន្លងមក នេះលោក ឃ្លាំង ហួតអភិបាលរង​រាជធានី​ភ្នំពេញបានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងដឹកនាំ​ផ្ទាល់​ដោយ លឹម ប៊ុនហេង ព្រះរាជ​អាជ្ញារង​នៃ​អយ្យកាអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ត្រួត​ពិនិត្យ​ឃ្លាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ បន្ទាប់ពីមានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការ​បង្ក្រាប​បទ​ល្មើស​ល្បែង​​ស៊ីសង​ខុសច្បាប់។លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឲ្យដឹងថា ទីតាំ​ង​ឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ មានចំនួន ៦០ ទីតាំង ក្នុ​ង​នោះ​មាន​ទីតាំងខ្លះមានអាជ្ញាប័ណ្ណនិងទីតាំងខ្លះមិនមានអាជ្ញាប័នឡើយ។ អភិបាលរងបានបន្តទៀតថា មាន​អាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណជារឿងមួយ តែដោយឡែក​ទីតាំង​ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​សូម​ប្រកបអាជីវកម្មស្របច្បាប់កុំប្រព្រឹត្តបទល្មើស ក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយ​ទទួល​បញ្ចាំ​ម៉ូតូខុសប្រក្រតី បើពុំដូចនេះទេនិងចាត់វិធានការច្បាប់៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm