នាយឧត្តម សេនីយ៍ គន់ គីម៖ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ជីវភាពរស់នៅ​របស់​អតីតយុទ្ធជន​គ្រប់រូបឱ្យកាន់តែល្អប្រសើរ

2022/09/23 06:54:04 pm        712

ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល តាមរយៈសមាគម​អតីតយុទ្ធជន​កម្ពុជា​នឹង​បន្ត​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសឯកឧត្តម នាយ​ឧត្តម​សេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញ​ក្នុង​ពិធី​ប្រកាស​តែងតែងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត និងជួបសំណេះសំណាល រួមទាំងចែក​អំណោយ​ជូន​អតីត​យុទ្ធជន​ប្រមាណ​២០០​នាក់​។

នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវសេចក្តីនឹករឭក និងការ​សាកសួរ​សុខ​ទុក្ខ​ ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាល​តាម​រយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បី​ស្វែង​យល់​ពី​ស្ថានភាពជីវភាព ដោយបន្ត​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធជន​គ្រប់​រូប​ឱ្យ​កាន់​តែ​ល្អប្រ​សើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

ជាក់ស្តែង ដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានតម្លើង​ប្រាក់បៀរវត្សន៍ ជាបន្តបន្ទាប់។

នាយ​ឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើក​ស្ទួយ​ជីវភាព​របស់​អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង​រៀប​ចំ​ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈ​នា​ពាក់​កណ្តាល​ឆ្នាំ​នេះ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​ខិតខំ​បញ្ចប់​គម្រោង​សាង​សង់​ផ្ទះ​ចំនួ​ន​៤០០​ខ្នង​បន្ថែម​ទៀតដល់អតីតយុទ្ធជនមុនបំណាច់ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា អ្វីៗដែល​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ទទួល​បាន​ដូច​សព្វ​ថ្ងៃ​នេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំ និងដឹងគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុ​ញ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវ​បែង​ចែក​ភារកិច្ច​គ្នា​ចុះ​ជួ​ប​​សំណេះ​សំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាម​ខ្នង​ផ្ទះ​នីមួយៗ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm