អ្នកជួយសង្គ្រោះជនរងគ្រោះម្នាក់លិចទូក រដ្ឋបាលខេត្ត នឹងផ្តល់ជូនថវិកាលើកទឹកចិត្ត២លានរៀល

2022/09/23 09:26:38 pm        1.5 K

ភ្នំពេញ៖ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃ​សមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ ​នៅចន្លោះពយសារឿង និង​កោះតាង​ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋបាលខេត្តព្រះសីហនុ ​សូមប្រកាសដល់ក្រុមជួយសង្គ្រោះ​ ឬទូកនេសាទទាំងអស់ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀន។

ករណីខាងលើនេះ​ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ ​CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ​១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ​៤១នាក់ ស្រី ០៣នាក់ ​សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ​ស្រី ០៣នាក់។

បច្ចុប្បន្នជនរងគ្រោះទាំង​ ១៨នាក់ ត្រូវបានយកទៅរក្សាទុក ​នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បី​ធ្វើការសួរនាំ ​និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ​២៣នាក់បន្តទៀត។

ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន​ ០១គ្រឿងផ្សេងទៀត ​មានមនុស្សចំនួន ០២នាក់​ជាជនជាតិខ្មែរ ​ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ​ដោយឡែកទូករក្សាទុកនៅអង្គភាព។ នេះជាការបញ្ជាក់ឱ្យដឹងពី​អ្នកនាំ​ពាក្យ​សាលាខេត្ដ​ព្រះសីហនុ លោក ឃាង ភារម្យ។

ជនរងគ្រោះ បានឱ្យដឹងថា ទូកនេះ បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាម​កប៉ាល់លឿន ០១គ្រឿង ​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ​រួចបានសាងមកទូកឈើ ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ​០២នាក់ និង​បានបន្តនៅលើទូកឈើនោះ​ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើម​លិចបន្តិចម្តងៗ​ ទើបមានទូកនេសាទ ១គ្រឿង ​ប្រភេទទូកអូសពណ៌បៃតង ​មានមនុស្ស ០៦នាក់ បាន​មកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ​ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។

ករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការ​សន្និដ្ឋានថា ពាក់ព័ន្ធ​នឹងការការជួញដូរពលកម្ម សមត្ថកិច្ច បាន​និង​បន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួន​នៅក្នុងសមុទ្រទាំងនោះ។

សូមបញ្ជាក់ថា ​ករណីលិចទូកចំនួន ​០១គ្រឿង ស្ថិតនៅ ​ ចំណុច ​និយាមកាម១០.២៥N ១០៣.១៦E នៅ​ចន្លោះពយសារឿង​ និងកោះតាងស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន​ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំ​កម្លាំង​អង្គភាពបង្រ្កាបចំនួន ១៦នាក់ ​និងមធ្យោបាយចំនួន ០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្ស​បានចំនួន១៨នាក់៕អត្ថបទ៖គង់ ប៊ុនថា



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm