អង្គ​រថា​យ​ហ្គឺ​រ​រក្សា​កៅអី​កំពូល​តារាង ក្រោយ​យកឈ្នះ​នគរបាល​ជាតិ ១-០

2021/04/27 09:59:58 am        77

​បាល់ទាត់៖ ក្រុម​​អង្គ​រថា​យ​ហ្គឺ​រ​បាន​បន្ដ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន នៃ​លី​គ​កំពូល​កម្ពុជា ១សប្ដាហ៍​ទៀតហើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​នគរបាល​ជាតិ​ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​ជើង​ទី​១ សប្ដាហ៍​ទី​៥ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ ម្សិលមិញ។​

​ជំនួប​ដ៏​តានតឹង​នេះ ក្រុម​ទាំងពីរ​បាន​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ពិសេស​ក្រុម​នគរបាល​ជាតិ ទោះ​បី​ពួកគេ​បាត់បង់​កម្លាំង​ស្នូល​ម្នាក់​គឺ​ខ្សែប្រយុទ្ធ Booysen Shane ដែល​មាន​ជំងឺ​ស្ទះ​សរសៃឈាម​ក៏​ដោយ។ ប៉ុន្តែ​នៅ​នាទី​២១ កីឡាករ Iago Bento Fernandes បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​នគរបាល​ជាតិ ១​គ្រាប់​មុន ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ដែរ បន្ទាប់ពី​ក្រុម​លោក អ៊ុង កន​យ៉ា​និ​ត ព្យាយាម​វាយបក​តែ​ធ្វើ​មិនបាន​សម្រេច។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ដណ្ដើម​បាន​ជ័យជម្នះ​ក្រៅ​ដី បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ៣ និង​ស្មើ១ ដើម្បី​រក្សា​កៅអី​កំពូល​តារាង​បណ្ដោះអាសន្ន និង​មាន ១០​ពិន្ទុ​ក្នុង​ដៃ។ ចំណែក​ក្រុម​នគរបាល​ជាតិ​នៅ​មិន​ទាន់​មាន​ពិន្ទុ​រាប់​ឡើយ បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ចាញ់​ទាំង ៣​ប្រកួត ខណៈ ២​ប្រកួត​ដំបូង​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា និង​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប​ដោយ​លទ្ធផល ៣-២ ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm