ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ខ្មែរ​២​នាក់​ទៀត​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ អ្នក​ស្លាប់​សរុប​ឡើង​ដល់​២៤​នាក់

2021/04/27 09:59:58 am        124

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា បុស​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ និង​នៅ​យប់​ឈាន​ចូល​ព្រឹក​ថ្ងៃ​នេះ​ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​កម្ពុជា កើន​ដល់​ ២៤​នាក់​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ខ្មែរ​ម្នាក់​អាយុ ៤៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ភូមិ​ទ្រា​៣ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ បាន​ស្លាប់​កាល​ពី​វេលា​ជិត​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​៧ ខែ​មេសា​នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ។

ចំណែក​​បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៦៨​​ឆ្នាំ ដែល​រស់​នៅ​ភូមិ​ទ្រា​៤ ក្នុង​ខណ្ឌ​មានជ័យ​ផង​ដែរ​នោះ ក្រសួង​សុខាភិបាល​​បញ្ជាក់​ថា បាន​ស្លាប់​នៅ​វេលា​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​ផង​ដែរ។

​ក្រសួង​សុខាភិបាល បញ្ជាក់​ថា បុរស​អាយុ​៦៨​ឆ្នាំ​រូប​នេះ ត្រូវបាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​នៅ​ម៉ោង ១:៣០​នាទី​រំលង​អធ្រាត្រ ប៉ុន្តែ បាន​ស្លាប់​នៅ​ ១០​នាទី​ក្រោយ​មក។

ក្រសួង​បញ្ជាក់​ទៀត​ថា បុរស​រូប​នេះ​បាត់​បង់​ស្មារតី​ទៅ​ហើយ​អំឡុង​ពេល​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នោះ។

គិត​ត្រឹម​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា មនុស្ស ២៤​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ខែ​ផង​ ក្រោយ​ពី​ករណី​ស្លាប់​លើក​ដំបូង​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm