សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលជួប​សំដែង​ការគួរសមអតីត​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​គុយបា​

2022/09/25 06:06:27 pm        594

​គុយបា៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយបា ត្រូវជា​ប្អូនប្រុស​បង្កើត​របស់ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ ដល់​លំនៅដ្ឋាន​ផ្ទាល់​របស់​ឯកឧត្តម​ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា​។​

​ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ មានប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​ឯកឧត្តម​ដោយផ្ទាល់​ដល់​លំនៅដ្ឋាន​។ ឯកឧត្តម​បន្តថា ឯកឧត្តម​ធ្លាប់​បានធ្វើ​ការងារ​ជាច្រើន​ជាមួយ​បងប្រុស​របស់​ឯកឧត្តម ពិសេស​ធ្លាប់​បាន​បកប្រែ​ពេល​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ​ បាន​ជួប​សម្តេច​កាលពី​ទសវត្ស​៨០ និង​ទសវត្ស​៩០​។ ​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ពិតជា​សោក​ស្តាយ​ដែល​សម្តេច​មិន​បាន​មក​សួរសុខទុក្ខ​ឯកឧត្តម​ ហ្វី​ដែល ​កា​ស្ត្រូ នៅ​ពេល​ធ្លាក់ខ្លួន​ឈឺ និង​ទទួលមរណភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា ទំនាក់ទំនង​រវាង​សម្តេច និង​ឯកឧត្តម ​ហ្វី​ដែល ​កា​ស្ត្រូ ហាក់បីដូចជា​ឪពុក និង​កូន​។ នៅពេលនេះ​សម្តេច​មានការ​ចងចាំ​ជាច្រើន ជាពិសេស​ទំនាក់​ទំនង​រវាង​សម្តេច និង​ឯកឧត្តម ​ហ្វី​ដែល ​កា​ស្ត្រូ ដែល​ធ្លាប់​បាន​ចរចា និង​ពិភាក្សា​គ្នា​ជាច្រើន​។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​មិន​ភ្លេច​នោះ​ឡើយ​ នូវ​អ្វី​ដែល​ប្រទេស​គុយបា​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក ​ក្រោយ​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា នៅពេលនោះ​ប្រទេស​គុយបា​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ចក្រ​ព​ត្រ​និយម និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ សម្តេច​តេ​ជោ​បាន​រំលឹកថា នៅក្នុង​ឆ្នាំ​១៩៧៩ ប្រទេស​គុយបា​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន ហើយ​នៅ​ចងចាំ​ថា ពេលនោះ​កម្ពុជា​មាន​ស្ករ​គុយបា មាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​គុយបា ហើយ​ក៏​មាន​កប៉ាល់​ចម្លង​របស់​គុយបា​ផង​ដែរ​។ សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់​ផងដែរ​ថា ជំនួយ​គុយបា​នៅ​ពេល​នោះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ជាពិសេស​ពលរដ្ឋ​កម្ពុជា​ដែល​ទើប​ងើប​ពី​សេចក្តី​ស្លាប់​នៃ​របប​ខ្មែរក្រហម ហើយ​ត្រូវការ​ចាំបាច់​ការ​រស់​រៀន​មានជីវិត​។ ដូច្នេះ​ជំនួយ​ពី​ប្រទេស​គុយបា​គឺ​ចាំបាច់​បំផុត​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ទៀត​ថា អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ ប្រទេស​គុយ​បា​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ធនធានមនុស្ស​គឺជា​រឿង​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​នោះ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀត​ថា ទំនាក់ទំនង​កម្ពុជា និង​គុយបា ជាពិសេស​ទំនាក់ទំនង​នយោបាយ​នៅតែ​ខ្លាំង​ ទោះបី​មាន​បញ្ហា​ប្រឈម​បញ្ហា​នានា​យ៉ាង​ណា​ក៏​ដោយ​។ ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៦​ពាន់​តោន​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm