សន្តិសុខ​តឹងរុឹង ខណៈមេដឹកនាំបរទេសមកចូលរួមពិធីបុណ្យសពរដ្ឋសម្រាប់លោកSHINZO ABE នៅថ្ងៃស្អែក

2022/09/26 09:10:49 pm        706

នគរបាលនៅក្នុងទីក្រុងតូក្យូ បានរឹតបន្តឹងសន្តិសុខ ខណៈមេដឹកនាំបរទេស នឹងមកចូលរួមពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកShinzo Abe នៅថ្ងៃអង្គារ។ មន្ត្រីនគរបាលប្រមាណ ២ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសម្រាប់ពិធីបុណ្យ នៅទីក្រុងតូក្យូ។ 

មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅទីលាន Budokan ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូនៅថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ។

រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្ស ៤៣០០ នាក់នៅក្នុងប្រទេសជប៉ុន និងប្រមាណ ៧០០ នាក់មកពីក្រៅប្រទេសនឹងមកចូលរួមពិធីបុណ្យសពរដ្ឋ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្រីKamala Harris។ 

ផែនការនៃការរៀបចំពិធីបុណ្យសពរដ្ឋ​បានបណ្តាលឲ្យមាន​ការ​ជជែក​ដេញដោល និង​ការ​តវ៉ា។ រដ្ឋាភិ បាលនិយាយថាព្រឹត្តិការណ៍នេះនឹងត្រូវចំណាយថវិកា 12 លានដុល្លារ ប៉ុន្តែមនុស្សជាច្រើនសង្ស័យថា នឹងចំណាយខ្ពស់ជាងនេះច្រើន។ នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី 2 របស់ប្រទេសជប៉ុន មានតែនាយករដ្ឋមន្ត្រីរូបនេះដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ពិធីបុណ្យសពដែលផ្តល់ហិរញ្ញវត្ថុដោយប្រើប្រាស់ថវិការដ្ឋ។ នគរបាលមកពីខេត្តមួយចំនួនត្រូវបាននាំយកមកកាន់ទីក្រុងតូក្យូដើម្បីពង្រឹងសន្តិ សុខ។

នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida បានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោកសម្រាប់ពិធីបុណ្យសពរដ្ឋ ដោយនិយាយថា វានឹងមិនត្រឹមតែរំលឹកដល់កេរ្តិ៍ដំណែលរបស់លោក Abe ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ប្រទេសជប៉ុនអាចការពារលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំដោយគ្មានអំពើហិង្សា។ លោក Fumio Kishida បានកំណត់កាលបរិច្ឆេទ ជួបដាច់ដោយឡែកជាមួយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់បរទេសជាង៣០នាក់ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ។


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        199
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        184
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm