កម្មវិធីប្រណាំងទូងនៅឃុំកោះថ្កូវ ស្រុកជលគិរី បានផ្អាកដំណើរការវិញដោយសារភ្លៀងខ្លាំង

2022/09/26 10:58:58 pm        1.1 K

កំពង់ឆ្នាំង៖ ដំណើរការប្រណាំងទូកងចំនួន៧គូនៅវត្តកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្អាក​កម្ម​វិធី​ទៅ​វិញ​ដោយសារ​មេឃ​មាន​ខ្យល់ និងភ្លៀងខ្លាំង នាំអោយ​គណៈកម្មាធិការ​មិន​អាច​បន្ត​ការ​ប្រណាំង​នេះ​តទៅ​ទៀត​បាន ខ្លាចគ្រោះថ្នាក់ដល់ក្រុមកីឡាករ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីបានអោយដឹងថា ដើម្បី​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ចូល​រួម​លេង​កំសាន្តនៅតាមភូមិឃុំស្រុក យើងបានបង្កើត​អោយ​មាន​ការ​ប្រណាំង​ទូក​ង​បែប​នេះជា​រៀង​រាល់ឆ្នាំ និងដំណើរការទៅដោយរលូន ។ ការប្រណាំងទូកងនៅឃុំកោះថ្កូវនេះមានទាំងអស់៥គូ មាន​ទាំងទូកចែវ និងទូកអុំ ដែលមានកីឡាករកីឡាការនីចូលរួមប្រកួតជិត៥០០នាក់ មកពី​ស្រុក​ជលគិរី ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់លែង ។ ការ​ប្រណាំង​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​២​និង៣០នាទីរសៀលថ្ងៃនេះ ក៏ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនល្អ គណកម្មាធិការ​ប្រណាំង​ទូកង ក៏សម្រេចចិត្តផ្អាកការប្រណាំងទូកតែម្តងទៅ ដោយសារខ្លាច​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​របស់កីឡាករកីឡាការនីក្នុងពេលប្រណាំង។

ប្រជាពលរដ្ឋក៏បានសំដែងនូវទឹកចិត្តសប្បាយរីករាយផងដែរ ក្រោយ​គណៈកម្មាធិការ​ប្រណាំង​ទូក​សម្រេច​ចិត្ត​បានល្អបែបនេះ ព្រោះឆ្នាំនេះទឹកទន្លេឡើងធំជាងឆ្នាំកន្លងទៅ ប្រសិន​បើ​មាន​ការ​ប្រណាំង​ក្នុង​ពេល​មានភ្លៀងខ្យល់បែបនេះ និងពេលមានឧបទវហេតុលិចទូកកើតឡើង ថាតើ​មាន​មនុស្ស​ប៉ុន្មាននាក់ដែលបានរងគ្រោះ។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រណាំងទូកង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​បានបង្កលក្ខណៈសប្បាយៗដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        68
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm