ប្រធានាធិបតី​អ៊ីរ៉ង់​ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​ភាព​រំជើបរំជួល​ដែល​ចេះតែ​បន្ត​

2022/09/27 05:23:53 pm        583

​​អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ប្ដេជ្ញា​ចាត់វិធានការ​ប្រឆាំង​ក្រុមបាតុករ បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាង​ ១​សប្ដាហ៍​មកនេះ។​ លោក​ប្រធានាធិបតី​ Ebrahim Raisi ប្ដេជ្ញា​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ការ​តវ៉ា ដែល​ពេលនេះ​បាន​រីក​រាលដាល​​ស្ទើរតែ​ពាសពេញ​ទាំង ​៣១​ខេត្ត​របស់​អ៊ីរ៉ង់​។

​ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​ចំនួន ​៣៥​នាក់​បាន​ស្លាប់​ ចាប់​តាំងពី​ការតវ៉ា​បាន​ផ្ទុះឡើង​ជុំវិញ​ការស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ Mahsa Amini ក្នុង​ពេល​ឃុំខ្លួន​របស់​នគរបាល​។ ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​នៅតែ​បន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន​។ អ្នកស្រី Amini ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្បៃ​គ្រប​ក្បាល។ ក្រុម​មន្ត្រី​ត្រូវ​គេ​រាយការណ៍​ពី​ការ​វាយ​ដុំ​ក្បាល​របស់​អ្នកស្រី​ដោយ​ប្រើ​ដំបង ​និង​បាន​បោក​ក្បាល​របស់​អ្នកស្រី​ទៅ​នឹង​រថយន្ត​របស់​ពួកគេ​។​ នគរបាល​និយាយ​ថា គ្មាន​ភស្តុតាង​នៃ​ការ​បញ្ជាក់​ពី​ការ​ធ្វើបាប​ឡើយ ហើយ​ថា​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាមៗ​ដោយសារ​គាំងបេះដូង​។

​ហើយខណៈ​ដែល​លោក Raisi និយាយថា ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​នឹង​ត្រូវ​ស៊ើបអង្កេត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​លោក​គឺ​លោក Ahmad Vahidi បាន​ទទូច​ថា អ្នកស្រី Amini មិន​ត្រូវ​បាន​វាយ​ដុំ​នោះ​ទេ​។ ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ប៉ុនប៉ង​ប្រើ​ភាព​រំជើប​រំ​ជួប​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ចុះ​ខ្សោយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm