ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យកើតឡើង៣០លើកនៅទូទាំងប្រទេស

2022/09/27 05:28:31 pm        573

រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ មានគ្រោះអគ្គិភ័យ​បាន​កើត​ឡើង​ប្រមាណ ៣០លើក កើនឡើងចំនួន៦ករណី បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។  

លោកឧត្តមសេនីយឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បាន​ឱ្យ​ដឹង​នាព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២២គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦លើក។ ចំណែកចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល៣ថ្ងៃ) នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ០៤លើក (ដូចឆ្នាំមុន) បើសរុបទាំង១៥ថ្ងៃ គឺមានចំនួន៣០លើក កើន​ឡើង​៦​លើក​ធៀប​នឹងឆ្នាំមុន។

របាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញថា នៅ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​ចាប់​ពី​ថ្ងៃទី​១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦​លើក កើនឡើងចំនួន៦លើកប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះរួមឆេះផ្ទះ ២៣ខ្នង, ឆេះបន្ទប់ ០១​ករណី, តូបលក់ដូរ០១ករណី, ឆេះរថយន្ត ០៣គ្រឿង, ស្លាប់មនុស្សម្នាក់ និងរបួសម្នាក់។

ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ១៧លើក, ភ្លើងចង្ក្រាន ០២លើក, ភ្លើង​ទៀន​ធូប​០១​លើក, មនុស្សដុត ០២លើក និងកំពុងបន្តស្រាវជ្រាវរកមូលហេតុ ០៣លើក។ ចំណែក​រយៈ​ពេល​៣​ថ្ងៃ​នៃពីធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ០៤លើក ពោលគឺស្មើគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុង​នោះ​ឆេះ​ផ្ទះ ០៤ខ្នង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ០១លើក, ភ្លើងទៀនធូប ០២លើក និងមនុស្សដុត ០១លើក។

បើសរុបរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃបិណ្ឌ០១ ដល់បិណ្ឌទី១៤ នៃថ្ងៃប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២២ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣០លើក (កើនឡើង ៦លើក) ប្រៀធៀប​នឹង​ឆ្នាំ​២០២១៕


អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        10
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm