សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/27 05:50:48 pm        634

នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពី​ទទួល​ទាន​អាហារ​ការងារ​ពេល​ព្រឹក​ជា​មួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាស​ដែល​សម្ដេច​តេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។

នៅ​ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និង​គណៈប្រតិភូ ។ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហា​សន្និបាត​អង្គការ​​សហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​គុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បី​ផ្លាស់​ប្ដូរ​មតិ​យោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយ​សម្ដេច​ក៏​នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាម​ការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។

ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជា​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំ​ពិគ្រោះ​យោបល់​ផ្លាស់​ប្ដូរ​មតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ជូន​ទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយ​មីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុង​នាម​ជា​ប្រធាន​អាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភព​លោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ។

ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រ​ចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានី​ភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើង​ខិតខំ​ជំរុញ​ការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បាន​បញ្ជាក់​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យោបល់​ដោយមា​ន​ការ​ស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។

ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅ​ចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែល​នឹង​ទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអ​រគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេស​ចំពោះ​បញ្ហា​សមុទ្រ​ចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។

ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈ​សំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែ​យើង​មាន​ទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបាន​ចែក​រំលែក​នូវ​ទស្សនៈ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm