កង​កម្លាំង​សន្តិសុខ​​មី​យ៉ាន់​ម៉ា​បាញ់​សម្លាប់​បាតុករ ១៥​នាក់ ខណៈ​របប​យោធា​ចោទ​ពួកគេ​ថា​កំពុង​បំផ្លាញ​ប្រទេស​ជាតិ​

2021/04/27 09:59:58 am        181

​មី​យ៉ាន់​ម៉ា​៖ កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ១៥​នាក់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស ស្រប​ពេល​ដែល​របប​សឹក​យោធា​ចោទប្រកាន់​ពួកគេ​ថា ​កំពុង​បំផ្លាញ​ប្រទេសជាតិ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ដែល​ជា​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា ផ្តួល​រំលំ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លង​ទៅ​បាន​និយាយ​ថា គោល​បំណង​ចលនា​បះបោរ​របស់​ជន​ស៊ីវិល ​គឺ​ដើម្បី​បំផ្លិចបំផ្លាញ​ប្រទេសជាតិ។​ ​ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា យោធា​កំពុង​បាត់បង់​ការ​គ្រប់​គ្រង​របស់​ខ្លួន។​ ​មាន​នូវ​ករណី​ផ្ទុះ​ទ្រង់ទ្រាយ​តូច​ផង​ដែរ ​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​យ៉ាង​ហ្គោ​ន ហើយ​រោងចក្រ​ចិនរង​ការ​ដុត​បំផ្លាញ។​ យោង​តាម​ការ​អះ​អាងរ​បស់​ក្រុម​សកម្មជន​បាន​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​ប្រហែល ៦០០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ អំឡុង​ភាព​ច្របូកច្របល់​មួយ​នេះចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ។ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​នៅតែ​បន្ត​ទូទាំង​ប្រទេស ថ្វីត្បិតតែ​មានការ​បង្ហូរ​ឈាម​គ្នា​ក៏ដោយ។​

​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ ​(AAPP) បាន​និយាយ​ថា បច្ចុប្បន្ន​យោធា​ផ្តោត​សំខាន់​លើ​វិធានការ​បង្ក្រាប​របស់​ខ្លួន ​នៅ​តាម​តំបន់​ជនបទ។​ នៅ​ទីក្រុង​ភាគ​ពាយព្យកាឡេ កងកម្លាំង​សន្តិសុខបាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត គ្រាប់បែក និង​កាំភ្លើងយន្តបាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ដែល​ទាមទារ​ឲ្យ​ស្តារ​ឡើង​វិញ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី។ មនុស្ស​យ៉ាង​ហោច ៨​នាក់​បាន​ស្លាប់​នៅ​ទីនោះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm