ស្ថាប័ននីតិបញ្ញប្បត្តិកម្ពុជា និងក្រុមសភាប្រើភាសាបារាំង បើកកិច្ចប្រជុំប្រមូលធាតុចូលជួយស្ត្រីនៅជនបទ

2022/09/27 07:44:05 pm        250

ភ្នំពេញ៖ ព្រឹទ្ធសភារដ្ឋសភាកម្ពុជា និងក្រុមសភាជាប្រទេសប្រើភាសាបារាំង បានរួមគ្នាបើក​សិក្ខា​សាលា​ដើម្បីជជែគ្នាប្រមូលនូវធាតុផ្សំ ដើម្បីជួយដល់ស្ត្រីនៅតាមទីជនបទ ខណៈស្ត្រីនៅកម្ពុជា​ជាច្រើន បានធ្វើការងារ យ៉ាងខ្លាំងលើវិស័យកសិកម្ម ​និងជួយធ្វើការងារផ្សេងៗ ក្នុងគ្រួសាររបស់ពួកគេ ។

ក្នុងសិក្ខាសាលា ស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើ ប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា ដែលបានបើកដំណើរការចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែកញ្ញា នេះ លោកស្រី ឡាទីហ្វា ហ្គាហូឈី (Latifa Gahouchi) តំណាងបណ្ដាញស្ត្រីសភាប្រើភាសារបារាំង (APF) បានលើកឡើងថា APF តែងបើកសិក្ខាសាលាផ្សេងៗ ដើម្បីបញ្ជ្រាបសិទ្ធិ និងការផ្ដល់​សិទ្ធិជូនស្ត្រី ហើយក៏ បានពង្រឹងផងដែរនូវស្វ័យភាពស្ត្រី ឲ្យក្លាយទៅជាអទិភាព​ដ៏សំខាន់ នៅក្នុងក្របខណ្ឌច្បាប់ សេរីភាព ភាព ស្មើគ្នាដូចនឹងបុរស ជាពិសេសស្ត្រីនៅក្នុងទីជនបទ ។

លោកស្រី បានបញ្ជាក់ថា បញ្ហាប្រឈមស្វ័យភាព ​នៃសេដ្ឋកិច្ចស្ត្រី ត្រូវបានគេស្គាល់គ្រប់គ្នាហើយ និងតាមរយៈការសន្និដ្ឋានក្នុងកិច្ចប្រជុំ នៃអង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ២០១៨ គឺស្ត្រី និងក្មេង ស្រីនៅជនបទ មានការរីកចម្រើន ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមានភាពមិនស្មើភាព​គ្នា រវាងស្ត្រី និង បុរស រួមទាំងបញ្ហាមួយចំនួនទៀត ដូចជាពួកគេ ទទួល​បានក្នុងកម្រិត​ទាប​ជាងបុរស លើការទទួលបាននូវ ធនធាន និងសិទ្ធិកាន់កាប់ដីធ្លី ជាដើម ។

តំណាង APF បានបន្ថែមថា ពួកគេក៏មានភាពខុសគ្នាផងដែរជាមួយបុរស ដូចជាទីផ្សារការងារ ការទទួលសេវាសុខភាព ការអប់រំដំបូង និងនៅមហាវិទ្យាល័យ បញ្ហានយោបាយ នៃការបែងចែក​ប្រពៃណី ផ្សេងៗនៅក្នុងតំបន់ និងការចែករំលែកការងារនៅក្នុងផ្ទះ។

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានបណ្ដាញស្ត្រីសភាប្រើភាសាបារាំង នៃក្រុម សភាជាតិកម្ពុជា​ បានមានប្រសាសន៍ថា ប្រធានបទ​ នៃសិក្ខាសាលានេះ ជាផ្នែកមួយនៃគោល​បំណង​ជា ចីរភាព របស់អង្គការសហប្រជាជាតិ​ ដើម្បីជួយលើកកម្ពស់ភាពស្មើគ្នា រវាងស្ត្រី និងបុរស ក្នុងគ្រប់កម្រិត ទាំងអស់ ។

លោកជំទាវ បានបន្ថែមថា ស្ត្រី គឺជាចំណុចសំខាន់ នៃសេដ្ឋកិច្ច ​និងសង្គម ដូច្នេះហើយសភាកម្ពុជា សម្រេច​ចិត្តធ្វើឲ្យសម្រេចបាននូវគោលបំណងចីរភាពរបស់ UN ទាក់ទងនឹងគោលបំណងលើក​កម្ពស់​សិទ្ធិ ស្ត្រី ​ជាពិសេសក្នុងការងារសាធារណៈ ​និងឯកជ​ន ដោយកម្ពុជា បានសន្យាធានា​ឲ្យ​បាននូវសុវត្ថិភាពចំណី ​អាហារ ការអប់រំ ​ដើម្បីចូលរួមក្នុងការរីកចម្រើនសេដ្ឋកិច្ច កាន់​បន្ថយ​ភាពក្រីក្រ និងលើកកម្ពស់ភាពស្មើគ្នា រវាងស្ត្រី និងបុរស ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm