ជប៉ុន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ដែល​ត្រូវបាន​គេ​ធ្វើឃាត

2022/09/27 09:52:15 pm        786

​ជប៉ុន៖ នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ជប៉ុន​បាន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Shinzo Abe ដែល​ត្រូវបាន​គេធ្វើ​ឃាត ដែល​លោក​ជា​ឥស្សរជន​គ្រប់គ្រង​នយោបាយ​សម័យ​ទំនើប ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស ដោយមាន​ពិធី​បុណ្យសព​រដ្ឋ​ដ៏​កម្រ​ត្រូវបាន​រៀបចំឡើង​។​

​ពលរដ្ឋ​ជាច្រើន​បានដាក់​ផ្កា​នៅ​កន្លែង​រៀបចំ​ពិធី​បុណ្យសព​រដ្ឋ ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្នុងពេល​មាន​សន្តិសុខ​តឹងរ៉ឹង សាធារណជន​បានដាក់​ផ្កា​នៅ​ជុំវិញសាល Nippon Budokan ក្នុង​ទីក្រុង​តូ​ក្យូ​។ ​ប្រជាជន​ជប៉ុន​បានដាក់​ផ្កា​លើ​ទី​សក្ការៈបូជា​ ដើម្បី​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Abe Shinzo តាំងពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទីសក្ការៈ​ចំនួន​ ២​កន្លែង​ត្រូវបាន​បង្កើតឡើង​នៅ​ឧទ្យាន Kudanzaka ស្ថិតនៅ​ជិតសាល Nippon Budokan ទីក្រុង​តូ​ក្យូ​។

​ពិធី​បុណ្យសព​រដ្ឋ​សម្រាប់​លោក Abe នឹង​ប្រារព្ធ​ឡើង​នៅ​សាល Nippon Budokan នៅ​រសៀល​ថ្ងៃ​អង្គារ​។ ប្រជាជនបានចាប់ផ្តើម​ដាក់​ផ្កា​ចាប់តាំងពី​ម៉ោងប្រហែល 9:30ព្រឹកដែល​នោះ​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​មនុស្ស​ច្រើនជាង​ការរំពឹងទុក​បានមក​ជួបជុំគ្នា​។ អ្នក​កាន់ទុក្ខ​បាន​រង់ចាំ​ជា​ជួរ បន្ទាប់មក​ពួកគេ​បានដាក់​ផ្កា និង​បួងសួង​នៅមុខ​រូបថត​អតីត​នាយករដ្ឋមន្ត្រី​។​ ​នគរបាល​នៅក្នុង​ទីក្រុង​តូ​ក្យូស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​សព​រដ្ឋសម្រាប់​លោក ​Abe ដែល​មន្ត្រី​ប្រមាណ​ ២​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានាបាន​ថា អ្វីៗ​នឹង​ដំណើរការ​ដោយ​រលូន ខណៈ​មេដឹកនាំ មន្ត្រីជាន់ខ្ពស់​បរទេស និង​ឯកអគ្គរដ្ឋទូត​ប្រមាណ​ ៧០០​នាក់នឹង​មក​ចូលរួម​ពិធីបុណ្យ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm