មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធច្រកបេខ្សាច់ទប់ទឹកហូរច្រុះ​ផ្លូវជាតិលេខ៦

2022/09/27 09:59:31 pm        1.5 K

កំពង់ធំ៖ មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ធំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​សម្រេច​ផ្អាក​ចរាចរណ៍​ទាំង​ស្រុងជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅកំណាត់ផ្លូវជាតិលខ៦ ក្នុងស្រុកស្ទោង និងច្រកបេខ្សាច់ ទប់ស្កាត់ទឹកហូរច្រុះផ្លូវ។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ កំពុងច្រកបេខ្សាច់ទប់ស្កាត់ការហូរច្រុះកំណត់ផ្លូវជាតិលេខ៦ ប្រវែងជាង២គីឡូម៉ែត្រ នៅ​ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ជូ កុល្លា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បញ្ជាក់​ថា ការច្រក​បេខ្សាច់​ ដើម្បី​ទប់​ដី​នេះ ដោយសារបរិមាណធាទឹកភ្លៀងនៅតែបន្តហូរខ្លាំង ដែល​អាច​ធ្វើឲ្យ​ផ្លូវ​នេះ​រង​នូវ​សភាព​ខូចខាត ដែលពិបាកនឹងជួសជុសឡើងវិញ ចំណាយ​ថវិកា​ជាតិ​ច្រើន និង​អាច​ឈាន​ដល់​ការ​ធ្វើ​ដំណើរ​នៅពេលទឹកស្រកទៅវិញ។ កំណាត់ផ្លូវជាតិលេខ៦ ក្នុង​ខេត្ត​កំពង់ធំ បាន​ចាប់​ផ្តើម​លិច​ដោយ​សារ​ធារទឹកភ្លៀង រួមជាមួយប្រភពទឹក ស្ទឹងស្ទោង និង​ទឹក​ដែល​ហូរ​ចេញពី​ទំនប់​អាង​ស្ទាក់ទឹក ៣០ កញ្ញាផងដែរ, ក្នុងករណីទឹកនៅផ្នែកខាងលើ ទំនប់​អាង​ស្ទាក់​ទឹក​៣០ កញ្ញា នៅ​តែ​បន្ត​ជន់ឡើង, ទឹកស្ទឹងស្ទោងបន្តជន់ខ្លាំង នោះទឹក​នឹង​អាច​នៅ​តែ​បន្ត​លិច​ផ្លូវ​ផងដែរ។ លោក​បន្ត​ថា កំណាត់ផ្លូវជាតិលិចទាំងស្រុងនៅចន្លោះគីឡូម៉ែត្រលេខ២២០ ដល់លេខ២២៤ ជម្រៅ ០,២០ម៉ែត្រ ដល់់០,៤០ម៉ែត្រ បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត វាយ​តម្លៃថា នៅចន្លោះគីឡូម៉ែត្រលេខ ២២២ ដល់លេខ២២៤ អាចរងផលប៉ះពាល់ខ្លាំង ដែល​តម្រូវ​មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជួយគ្នា ទប់បេខ្សាច់ ទប់ស្កាត់ការហូរច្រុះនៅផ្នែកខាងក្រោម។ ក្រៅ​ពីផ្លូវ​ជាតិ​លេខ ៦ មន្ទីរសាធារណការក៏បានផ្អាកផ្លូវពីរខ្សែផ្សេងទៀត គឺ៖ ផ្លូវខេត្តលេខ២៦៤D ស្ថិត​នៅ​ក្នុ​ង​ឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំ​ប្រឡាយ ស្រុកស្ទោងផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំ ស្ថានីយ៍វាស់កំពស់ទឹក នៅខេត្តកំពង់ធំ មានប្រាំស្ថានីយ៍ គឺ នៅស្ថានីយ៍ កំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា មាន​កម្ពស់​ទឹក​ជន់​ឡើង ០,០២ម៉ែត្រ, កម្ពស់ទឹកថ្ងៃនេះ ១៣,៦៤ម៉ែត្រ លើសកំពស់ប្រុងប្រយ័ត្ន០,១៤ ម៉ែត្រ, នៅស្ថានីយ៍ សណ្តាន់ ទឹកឡើង ០,០៦ ម៉ែត្រ កម្ពស់ទឹក១៩,៤៤ម៉ែត្រ លើសកំពស់ប្រុងប្រយ័ត្ន ០,៩៤ម៉ែត្រ, ស្ថានីយ៍ អាងទឹកស្ទឹងជីនិត(១មករា) ទឹកនឹង មានកម្ពស់ទឹក ២,៩២ ម៉ែត្រ ទឹកនៅលើក្បាលបង្ហៀរ0,៤៦ម៉ែត្រ, ស្ថានីយ៍កំពង់ចិន(ទីរួមស្រុកស្ទោង) ទឹកនឹង មានកម្ពស់ ៥,៨០ម៉ែត្រ, ស្ថានីយ៍អាងទឹក ៣០ កញ្ញា ទឹកស្រកចុះ ០,១០ម៉ែត្រ កម្ពស់ទឹក ១៨,៧០ម៉ែត្រ កម្ពស់ទឹកហូរតាមសំណង់ទ្វារទឹកធំមាន៤,១៥ ម៉ែត្រ ទឹកហូរលើក្បាលបង្ហៀរ0,៤០ ម៉ែត្រ។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm