អ្នកទេសចរជិត១ម៉ឺននាក់ មកសម្រាកលំហែរកាយនៅខេត្តមណ្ឌលគិរី អំឡុងពេលភ្ជុំបិណ្ឌ

2022/09/27 10:00:24 pm        560

មណ្ឌលគិរី៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាថ្ងៃឈប់សម្រាកឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ខេត្តមណ្ឌលគិរីដែលជាគោលដៅទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសកម្ពុជា ដែលមានយ៉ាងច្រើនចូលមកលេងកម្សាន្ត ស្របពេលដែលអាកាសធាតុមិនសូវអំណោយផល ដោយមានភ្លៀងធ្លាក់ច្រើន ​អំឡុងពេលទេសចរដើរកម្សាន្ត ។

លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ​បានប្រាប់BTVថា ៣ថ្ងៃឱកាស​បុណ្យភ្ជុំបិណ្ឌ មណ្ឌលគិរីទាក់ទាញអ្នកទេសចរណ៍បានជិត ១ម៉ឺននាក់ ​ក្នុងនោះ ទេសចរជាតិ ៩,៦២៧នាក់ (ឆ្នាំ២០២១ ទេសចរជាតិសរុប ២៣,០២០នាក់) ចំណែកទេសចរបរទេស សរុប ២២២នាក់ (ឆ្នាំ២០២១ ទេសចរបរទេសសរុប ៣០៣នាក់) ។ តួលេខនេះ ទេសចរជាតិ ថយចុះ ៥៨,១៧% រីឯទេសចរបរទេសថយចុះ ២៦,៧៣% ។

លោកស្រី ម៉ី សារឹម បញ្ជាក់ថា​ មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះនៅរដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅទូទាំង​ប្រទេសភ្ញៀវទេសចរ​ពិបាកដើរកំសាន្ត ​ភ្ញៀវភាគច្រើន​ទៅលេងស្រុកកំណើត​ដែល​មានចម្ងាយផ្លូវជិត ​អាចពាក់ព័ន្ធនឹងការចំណាយច្រើន ​និង​កត្តា​ផ្សេងៗ​ទៀត ។ ចំណែកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់គឺមានភាពល្អប្រសើរជាធម្មតា ។

គួរ​រម្លឹក​ដែរ​ថា​ ទោះបី​ជា​អាកាសធាតុមិនសូវអំណោយ​ផល​ល្អដល់​ភ្ញៀវទេសចរ ក្នុង​ដំណើរ​កម្សាន្ត​អំឡុង​ពេលភ្ជុំបិណ្ឌនេះ​ ប៉ុន្តែសម្រាប់ខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៤ កញ្ញា ​បាន​សម្គាល់ឃើញថា មាន​អ្នកទេសចរមួយចំនួនបានធ្វើដំណើរ​មក​ដល់ក្រុងសែម​នោរម្យ ​និងបាន​ទៅទស្សនា​តាម​រមណីយដ្ឋាន​ទេសចរណ៍នានា ​ស្របពេលកំពុងមានភ្ញៀងរលឹមផងដែរ ។

រមណីយដ្ឋានដែលភ្ញៀវបានធ្វើដំណើរទៅទស្សនាច្រើន​ មានដូចជាទឹកជ្រោះប៊ូស្រា ​ភ្នំដោះក្រមុំ និងសមុទ្រជាដើម ​ហើយផ្អែកតាមការសង្កេតជាក់ស្ដែង ចំនួនភ្ញៀវទេសចរមិនសូវច្រើនប៉ុន្មានទេ បើធៀប​និងអំឡុងពេលមុនៗដែលភ្ញៀវសម្រុកចូលមកលេងច្រើននា​ឱកាស​បុណ្យទាន ប៉ុន្តែ​ចំនួននេះអាចវាយតម្លៃល្អប្រសើរហើយ ​បើធៀបក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ដែល​ខេត្តមណ្ឌលគិរី​ និងប្រទេសកម្ពុជា​បានរងគ្រោះព្រោះកូវីដ១៩ ៕ អត្ថបទ៖ អ៊ិត ភីរុណ



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm