មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ​ខណៈ​ការបោះឆ្នោត​ចូល​ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​

2022/09/27 10:16:46 pm        1.0 K

​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ជាប់ដៃ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ធ្វើ​ប្រជាមតិ​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ចំនួន​៤​ ដែល​រុស្ស៊ី​សង្ឃឹម​ថា​នឹង​ចូល​ជា​ឧបសម្ព័ន្ធ​ជិត​បញ្ចប់​។

​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយថា តំបន់ Donetsk ស្ថិតនៅ​ភាគ​ខាងកើត​នៅតែ​ជា​ដែនដី​របស់​ប្រទេស​លោក និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​បំផុត​របស់​រុស្ស៊ី ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ស្រប​ពេល​ទាហាន​រុស្ស៊ី​ព្យាយាម​រុល​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងលិច​។ ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ផងដែរ​នៅ​ក្នុង​តំបន់ Kharkiv ក្នុង​ភាគ​ឦសាន ដោយ​ផ្ដោត​លើ​ការ​វាយបក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​នេះ​។ ​ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​សន្ធាប់​ខ្លាំង​លើ​យុទ្ធនាការ​ ដើម្បី​កាត់ផ្ដាច់​ស្ពាន​ចំនួន​៤ និង​ផ្លូវ​ឆ្លងកាត់​ទន្លេ​ផ្សេងទៀត​ ដើម្បី​រំខាន​ដល់​ការផ្គត់ផ្គង់​ដល់​កងកម្លាំង​រុស្ស៊ី​ក្នុង​ភាគ​ខាង​ត្បូង​។​

​ទីបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​បក​របស់​ខ្លួន​ក្នុង​តំបន់ Kherson បាន​បណ្ដាល​ឲ្យ​សត្រូវ​បាត់បង់​ទាហាន​ ៧៧​នាក់, រថក្រោះ​ ៦​គ្រឿង, កាំភ្លើង​ផ្លោង​ ៥​គ្រឿង, កាំភ្លើង​បាញ់​យន្តហោះ ៣​គ្រឿង និង​រថពាសដែក ​១៤​គ្រឿង។ ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀង​ផ្ទាត់​របាយការណ៍​សមរ​ភូមិ​ប្រយុទ្ធ​នេះ​បាន​ភ្លាមៗ​នៅឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm