កម្មវិធីប្រណាំងទូកងរបស់អ្នកឃុំស្រែថ្មី បានឈានមកដល់ថ្ងៃទី៣ហើយ តែប្រជាពលរដ្ឋសប្បាយចិត្ត

2022/09/28 12:25:40 am        96

កំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្តលេងកំសាន្ត រហូតមកដល់ល្ងាច​ថ្ងៃនេះ និងមានប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្ត ជាង១ពាន់នាក់។ កម្មវិធីប្រណាំងទូកង និងមានតន្ត្រីសម័យអមកំសាន្តផងនោះ បានធ្វើអោយប្រជាពលរដ្ឋដែល​មានភូមិកំណើតនៅក្បែរៗនោះ មកចូលរួមយ៉ាងសប្បាយផងដែរ។

 គណៈកម្មាការបុណ្យបានអោយដឹងថា៖ កម្មវិធីប្រណាំងទូកង និងមានតន្ត្រីអមរាំលេងកំសាន្តនេះ បានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី២៥ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទ្រៀ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការប្រណាំងទូកចំនួន២គ្រឿង គឺរំលឹកដល់ដូនតាខ្មែរ ដែលមានទឹកចិត្តក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីមាតុភូមិរបស់ខ្លួន។ ក្នុងពេលផ្អាកការប្រណាំងម្តងៗ គឺមានតន្ត្រីសម័យលេងរាំកំសាន្ត រហូតដល់យប់ទៀតផង ដើម្បីធ្វើអោយ​បងប្អូនប្រជាពលរដ្ឋ​សប្បាយរីករាយ។ នៅក្នុងកម្មវិធីប្រណាំងទូកងនេះ គេសង្កេតឃើញមានប្រជាការពារភូមិជាច្រើននាក់ កំពុងបន្តការពារនៅទីតាំងនោះ​បានយ៉ាងខ្ជាប់ខ្ជួន មិនអោយមានរឿងអ្វីកើតឡើងនោះឡើយ។

 លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានរហូតដល់ជាង៥ម៉ឺននាក់ និងមានភ្ញៀវជនបរទេសចំនួន២៣នាក់ផងដែរ។ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ មិនមានជម្ងឺកូវីដ១៩យារយី ប្រជាពលរដ្ឋនៅគ្រប់ទិសទី បាននាំគ្នាចូលរួមសប្បាយរីករាយសាទរ ជាមួយបុណ្យប្រពៃណីខ្មែរមួយនេះ៕អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm