លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចំអក​ឲ្យ​ក្រុម​វិភាគ​មួយ​ក្តាប់​តូច​វិភាគ​តាម​បែប​ស៊ី​អារម្មណ៍

2022/09/28 12:41:33 am        508

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ចំអក​ឲ្យ​ក្រុម​អ្នកវិភាគ​មួយ​ក្តាប់​តូច បាន​វិភាគ​ម្តង​ហើយ​ម្តងទៀត ទាក់ទង​និង​លោក​ ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ផ្តល់​ជា​បេក្ខភាព​បន្តវេន​ជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​នោះ​ថា បាន​វិភាគ​បែប​ស៊ី​អារម្មណ៍ មិនមែន​វិភាគ​តាមបែប​វិទ្យាសាស្ត្រ​នោះ​ឡើយ ខណៈ​ការ វិភាគ​របស់​ពួក​ក្រុម​ទាំងនោះ​ គឺមាន​លក្ខណៈ​ប្រឌិត​សុទ្ធសាធ​តែម្តង​។​

​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប ប្រហែល​ជិត​១០​នាទី ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ របស់លោក នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ​ក្នុង​មួយរយៈ​នេះ​មាន​ការធ្វើ​អត្ថាធិប្បាយ​ជា​ហូរហែរ​ក្នុងន័យ​អវិជ្ជមាន​ដោយ​បុគ្គល​នយោបាយ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​បេក្ខជន​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឥតឈប់ឈរ រួមទាំង​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ផងដែរ​។

លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​តៀតថា លោក​ទទួលស្គាល់ថា​នោះ​ជា​សិទ្ធិ​ក្នុងការ​បញ្ចេញ​ទស្សនៈ​របស់​ពួកគាត់ ទោះបីជា​គាត់​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​អវិជ្ជមាន (negative campaign) ប្រឆាំង​រូបលោក និង​គ្រួសារ​របស់​លោក​ក៏ដោយ ប៉ុន្តែ​លោក​ចាត់ទុកថា ការវិភាគ​របស់​ពួកគេ​ទាំងនោះ​គឺ​បាន​យក​អារម្មណ៍​មក​បញ្ចេញ​លទ្ធផល ហើយ​យក​ការស្រាវជ្រាវ​មក​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចោទ​ជា​សំនួរ​ដល់​ក្រុម​អ្នក​វី​ភាគ​មួយ​ក្តាប់​តូច​ទាំងនោះ​ផង​ដែរ​ថា ការដាក់​លោក​ជា​បេក្ខជន​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​តើ​មាន​អ្វី​ខុស​ត្រង់ណា​? ខណៈ​ពុក​ម្តាយ​ជា​ទាហាន​ជា​ប៉ូលិស និង​ជា​អ្នកនយោបាយ ហើយ​កូនៗ​របស់​ពួកគាត់​ក៏​ចង់​ធ្វើ​ដូច​ពួកគាត់​ដែរនោះ​។​

​យ៉ាងណាក៏ដោយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀត ការវិភាគ​ច្រំ​ដែលៗ​របស់​ពួក​ទាំង​នោះបាន​លើក​តែ​ប្រទេស​មួយ​(​កូរ៉េខាងជើង​)​មក​និយាយ​ប៉ុណ្ណោះ ខណៈ​សហរដ្ឋអាមេរិក ហ្វីលីពីន ប្រ​ទេ​សិង្ហបូរី និង​ប្រទេស​ជាច្រើន​ទៀត​នៅលើ​សកលលោក​ពួក​ទាំងនោះ​មិនបាន​លើក​មក​និយាយ​នោះឡើយ នេះហើយ​ជាការ​លើក​មក​និយាយ​បែប​ប្រឌិត​នោះ​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        115
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm