ចំនួន​អ្នកស្លាប់​ដោយសារ​លិច​សាឡាង​ក្រុម​អ្នក​ធម្ម​យាត្រា​នៅ​បង់​ក្លា​ដែ​សបាន​កើនឡើង​ដល់ ​៦៦​នាក់

2022/09/28 05:53:56 pm        606

​​បង់​ក្លា​ដែ​ស៖ ក្រុមមន្ត្រី​បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ភាគ​ខាងជើង កាលពី​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​សាកសព​ជាច្រើន​នាក់​បន្ថែម​ទៀត ​ពីសា​ឡាង​ដែល​ផ្ទុក​អ្នក​ធម្ម​យាត្រា​ហិណ្ឌូ​លើស​ចំណុះ​បាន​លិច ក្នុង​មហន្តរាយ​មួយ​ក្នុងចំណោម​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​តាម​ដង​ទន្លេ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ​៦៦​នាក់។

​លោក Dipankar Roy មន្ត្រី​ជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ក្នុងស្រុក Panchagarh ជាទី​ដែល​សាឡាង​បាន​លិច​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា មនុស្ស​ហោច​ណាស់​ ១៥​នាក់​នៅ​តែ​បាត់​ខ្លួន​នៅឡើយ​។ ​យោង​តាម​វីដេអូ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុម​អ្នក​ធម្ម​យាត្រា​ប្រមាណ​ ១០០​នាក់​បាន​ឆ្លងទន្លេ Karatoa ក្នុង​តំបន់ Boda​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សាសនា​ក្នុង​ព្រះវិហារ​មួយ​ នៅ​ពេល​ដែល​សាឡាង​របស់​ពួកគេ​បាន​ក្រឡាប់​លិច។ ​ប្រមាណ ​៨%​ នៃ​ប្រជាជន​ជាង ​១៦០​លាន​នាក់​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​កាន់សាសនា​ហិណ្ឌូ។

ឧបទ្ទវហេតុ​លិច​សាឡាង​តែង​កើតឡើង​ជា​ធម្មតា ដោយសារ​ការ​បើក​នាវា​ខ្វះ​ការប្រុងប្រយ័ត្ន ការ​ផ្ទុក​មនុស្ស​លើស​ចំណុះ និង​ការ​អនុវត្តន៍​ច្បាប់​ធូរ​រលុងក្នុង​ប្រទេស​ទំនាប​ខ្វែង​ខ្វាត់​ដោយ​ទន្លេ​ប្រមាណ​ ១៣០។​ កាលពី​ឆ្នាំមុន ការ​លិច​នាវា​ចម្លង​មួយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៣៤​នាក់ ចំណែក​អគ្គិភ័យ​នៅ​លើ​សាឡាង​មួយ​ផ្សេងទៀត​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៣៩​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm