ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​ស្នើ​ទូរទស្សន៍​ក្នុងស្រុក​បង្កើត​ឲ្យ​មានការ​ប្រកួត ២​ដង​ក្នុង​មួយ​ឆ្នាំ​

2022/09/28 06:03:43 pm        93

​​វ៉ូ​វី​ណា​ម​៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានស្នើ​សុំ​ឲ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក ពិចារណា​រៀបចំ​កម្មវិធី​ប្រកួត​ឲ្យ​បាន​យ៉ាងហោច ២​ដង​ក្នុង ១​ឆ្នាំដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ដុស​ខាត​សមត្ថភាព​កម្រិត​ខ្ពស់ដល់​កីឡាករ​-​កីឡាការិនី​ត្រៀម​ការប្រកួតប្រជែង​លើ​​ឆាក​អន្ដរជាតិ ។​

​ការគូសបញ្ជាក់​នេះ ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិកាលពី​ថ្មីៗ ដ្បិត​ឯកឧត្តម​យល់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ក៏ដូចជា​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នាពេលខាងមុខមិនទាន់​គ្រប់គ្រាន់​សម្រាប់​កីឡាករ​-​កីឡាការិនី​​ដុសខាត់​សមត្ថភាព​នោះទេ។ ហេតុនេះសហព័ន្ធ​ស្នើ​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក បង្កើត​ឲ្យ​មាន​សង្វៀន​ប្រកួត​បន្ថែម​ឲ្យ​បាន​លើសពី ២​ដង​ក្នុង​មួយឆ្នាំដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី​បង្កើន​សិទ្ធ​ផល បន្សាំ​ខ្លួន ពង្រឹងសមត្ថភាព ស្មារតី ពិសេស​បច្ចេកទេស និង​យុទ្ធសាស្ដ្រ​លើ​វិញ្ញាសា​ប្រកួត​របស់ខ្លួន។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​សង្កត់ធ្ងន់ថា កាលណា​មានការ​ប្រកួត​កាន់តែច្រើននឹងធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនីមាន​ភាពជឿជាក់ និង​មាន​ស្មារតី​ប្រយុទ្ធកាន់តែ​ល្អប្រសើរ​នៅលើ​ទីលាន ត្រៀម​ធ្វើការ​ប្រកួតនៅក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នានា ពិសេស​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​

​ដោយឡែក​សហព័ន្ធ​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​សហការ​រៀប​ចំលើ​ការងារ​បច្ចេកទេស ក្នុង​ការរៀបចំ​មន្ដ្រី​ជំនាញ​ចូលរួម​រៀបចំ​ការប្រកួត និង​ពិនិត្យមើល​ពី​សិទ្ធ​ផល កម្លាំងកាយ និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី ដោយ​គោរព​តាម​និយាម​បច្ចេកទេស​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ការប្រកួត​ប្រកបដោយ​ភាពត្រឹមត្រូវ។ ម្យ៉ាង​ក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រមត្រៀម​កាត់សេចក្ដី​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម អ៊ូ រតនា។​ ​គួរ​ដឹងថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជាក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ ជាក់ស្ដែង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម កាលពី​ខែឧសភា​កន្លងទៅ ពួកគេ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ១៤​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា សហព័ន្ធ​បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ឲ្យ​បាន​យ៉ាងហោច ៩​គ្រឿង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm